ព័ត៌មានអន្ដរជាតិ
អត្តពលិកចិនឈ្នះមេដាយមាសអូឡាំពិក មានការរើសអើងខ្លាំងលើបណ្តាញសង្គមចិន «Weibo»
ប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គមចិន Weibo បានផ្អាកគណនីជាង៣០០ដែលរកឃើញមានសារ«ញុះញង់ឱ្យមានជម្លោះ» បន្ទាប់ពីអ្នកប្រើប្រាស់បណ្តាញសង្គមក្នុងប្រទេស បានសម្តែងការខកចិត្តលើជ័យជម្នះរបស់ Chen Meng លើមិត្តរួមជាតិ Sun Yingsha ក្នុងការប្រកួតវិញ្ញាសាវាយកូនបាល់លើតុ(Tennis)ផ្នែកនារីក្នុងទីក្រុងប៉ារីសកាលពីថ្ងៃសៅរ៍។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន South China Morning Postនៅថ្ងៃទី៧ខែសីហានេះ។

នៅក្នុងការប្រកួតនោះ កីឡាការិនី Chen Meng បានយកឈ្នះ Sun Yingsha ក្នុងលទ្ធផល ៤-២នៅឯ Paris Expo Porte de Versailles ដើម្បីរក្សាតំណែងជើងឯកអូឡាំពិករបស់នាង នៅក្នុងវគ្គផ្តាច់ព្រ័ត្រ ដែលនេះជាការប្រកួតម្តងទៀតរវាងអ្នកទាំងពីរ បន្ទាប់ពីការប្រកួតគ្នាម្តងក្នុងទីក្រុងតូក្យូកាលពីបីឆ្នាំមុន។
Sun គឺជាវីរនារីរបស់ជាតិនៅក្នុងប្រទេសចិន បើទោះបីជា Chen បានឈ្នះមេដាយមាសអូឡាំពិកចំនួនបីក៏ដោយក៏ Chen ហាក់មិនទទួលបានការគាំទ្រនៅក្នុងការប្រកួតនោះទេ ហើយនោះគឺជាភស្តុតាងជាក់ស្តែងនៅលើបណ្តាញអ៊ីនធឺណិត និងនៅក្នុងគាំទ្រអំឡុងពេលការប្រកួតកាលពីថ្ងៃសៅរ៍។ ពេលដែល Sun ត្រូវបានលើកទឹកចិត្តអំឡុងពេលប្រកួត ប៉ុន្តែពេលខ្លះ Chen ត្រូវបានជេរប្រមាថ និងទទួលរងវាយប្រហារលើអ៊ីនធឺណិតទៅវិញ។

ជាមួយគ្នានេះ Weibo បានប្រកាសជាផ្លូវការថា «ក្នុងអំឡុងពេលប្រកួត អាកប្បកិរិយាអ្នកគាំទ្រមិនសមរម្យមួយចំនួនបានបង្កឱ្យមានភាពចម្រូងចម្រាសលើអ៊ីនធឺណិត» ។ ជាមួយគ្នានេះ«អ្នកប្រើប្រាស់មួយចំនួនបានទាញយកប្រយោជន៍ពីវាដើម្បីផ្សព្វផ្សាយការប្រមាថ ញុះញង់ឱ្យមានជម្លោះ និងថែមទាំងបានបង្ហោះការលើកឡើងមិនសមហេតុផលដែលវាយប្រហារអត្តពលិក និងបុគ្គលិកដែលជាគ្រូបង្វឹក»។
យ៉ាងណាមានជាង ១២,០០០នៃការបញ្ចេញមតិមានខ្លឹមសារ«ខុសច្បាប់» រួមទាំងការវាយប្រហារ ការបង្កហេតុ និងការប្រមាថដែលទាក់ទងនឹងការពិភាក្សាជុំវិញការប្រកួតរវាង Sun និង Chen ត្រូវបានដោះស្រាយ ហើយ Weibo ថែមទាំងដាក់ឈ្មោះ និងគណនីមួយចំនួនដែលត្រូវបានហាមឃាត់ឲ្យអាម៉ាស់ផងដែរ។

ទោះជាយ៉ាងណាក៏ដោយ អ្នកប្រើប្រាស់ជាច្រើនបានសម្តែងការខកចិត្តចំពោះអាកប្បកិរិយារបស់អ្នកគាំទ្រទាំងនោះនៅក្នុងការប្រកួតដែលមិនព្រមលើកទឹកចិត្ត Chen។ អ្នកគាំទ្រម្នាក់បានបញ្ចេញមតិនៅលើ Weibo ថា «ខ្ញុំមិនយល់ទេ រាល់ពេលដែល Sun បានវាយបញ្ចូលទី មានការទះដៃផ្គរលាន់ពេញកន្លែងប្រកួត ខណៈដែលពិន្ទុរបស់ Chen មិនទទួលបានការអបអរសាទរនោះទេ សូម្បីតែពេលដែល Chen ឈ្នះក៏ដោយ ស្ទើរតែគ្មានការលើកទឹកចិត្ត ហើយប្រតិកម្មរបស់អ្នកគាំទ្រមានតិចតួច។ ហេតុអ្វីបានជាមានភាពខុសគ្នាខ្លាំងបែបនេះ ឬដោយសារពួកគេទាំងពីរជាកីឡាករចិន?»។
មហាជនមួយចំនួនបានសម្ដែងការអាណិតអាសូរចំពោះ Chen ដោយថាម្ចាស់មេដាយមាសទទួលបានការអបអរតិចពេកហើយ។
ពាក់ព័ន្ធនឹងករណីនេះយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA ទីក្រុងប៉េកាំងបានចាប់ខ្លួនស្ត្រីម្នាក់ដែលជាប់សង្ស័យពីបទបរិហារកេរ្តិ៍កីឡាករវាយកូនបាល់លើតុនៅអូឡាំពិកនេះផងដែ។ ប៉ូលិសនៅស្រុក Daxing បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃអង្គារថា ជនសង្ស័យមានឈ្មោះថា He អាយុ២៩ឆ្នាំ «បានប្រឌិតព័ត៌មានប្រមាថ និងបង្ខូចកេរ្តិ៍ឈ្មោះអ្នកដទៃ បណ្តាលឱ្យមានផលប៉ះពាល់អវិជ្ជមានដល់សង្គម»។ ករណីនេះកំពុងត្រូវបានប៉ូលីសស៊ើបអង្កេត បើទោះបីជាព័ត៌មានលម្អិតជាក់លាក់អំពីការបញ្ចេញមតិប្រមាថមិនត្រូវបានបង្ហាញក៏ដោយ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


