ព័ត៌មានអន្ដរជាតិ
ទឹកជំនន់បង្កគ្រោះធ្ងន់ធ្ងរនៅយេម៉ែន ខណៈមនុស្ស៣០បាត់បង់ជីវិត
ភ្លៀងធ្លាក់ជាច្រើនថ្ងៃជាប់ៗគ្នាក្នុងប្រទេសយេម៉ែន បានបង្កជាទឹកជំនន់បណ្តាលឱ្យមនុស្សយ៉ាងតិច៣០នាក់បាត់បង់ជីវិតនិងរាប់រយនាក់ត្រូវបានជម្លៀសចេញក្រោយទឹកជំនន់វាយប្រហារទីក្រុង Hodeidah ភាគខាងត្បូងប្រទេសយេម៉ែន។ យោងទីភ្នាក់ងារព័ត៌មានAP។

ទីក្រុង Hodeidah ស្ថិតនៅភាគនិរតីនៃទីក្រុងTaiz និងទីក្រុង Hajjah ភាគពាយ័ព្យ សុទ្ធតែរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរដោយទឹកជំនន់ក្នុងសប្តាហ៍នេះ អំឡុងពេលមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ក្នុងប្រទេសយេម៉ែន ដែលបណ្តាលឱ្យមានទឹកជំនន់យ៉ាងគំហុកហូរកាត់បំផ្លាញផ្ទះប្រមាណ៥០០ខ្នង ខណៈមនុស្ស៥នាក់បន្តបាត់ខ្លួននៅឡើយ។
ជាមួយគ្នានេះការិយាល័យមនុស្សធម៌របស់អង្គការសហប្រជាជាតិក្នុងប្រទេសយេម៉ែនបានឲ្យដឹងដែរថា ទឹកជំនន់កាលពីថ្ងៃសុក្រនៅក្នុងស្រុក Maqbnah ក្នុងទីក្រុង Taiz បានសម្លាប់មនុស្សចំនួន១៥នាក់ បំផ្លាញដីកសិកម្ម ខូចខាតផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធនានា។ អ្នកស្រុកមួយចំនួនត្រូវបានគេរាយការណ៍ថា បានជាប់គាំងនៅក្នុងផ្ទះរបស់ពួកគេនៅក្នុងស្រុក al-Mansuriyah ចាប់តាំងពីយប់ថ្ងៃអង្គារ ខណៈដែលផ្លូវត្រូវបានបិទ។

អាជ្ញាធរមូលដ្ឋាននៅតែមិនទាន់ទៅដល់តំបន់ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារទឹកជំនន់នៅឡើយ រយៈពេលពីរថ្ងៃនេះ ដែលធ្វើឲ្យអ្នកស្រុកមួយចំនួនដែលជាប់នៅក្នុងផ្ទះរបស់ពួកគេ មានការខ្វះខាតស្បៀងអាហារ។
ទន្ទឹមនោះមូលនិធិអង្គការសហប្រជាជាតិសម្រាប់ប្រជាជនយេម៉ែនក៏បានបង្ហាញតួរលេខលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា ទឹកជំនន់បានប៉ះពាល់ដល់មនុស្សជាង ២៨០០០នាក់ដែលរស់នៅក្នុងសង្កាត់ចំនួន៤ក្នុងទីក្រុង Hajjah ហើយប្រហែល ៤១១២ គ្រួសារដែលត្រូវការជំនួយសង្គ្រោះបន្ទាន់។

រដូវវស្សានៅក្នុងប្រទេសយេម៉ែនចាប់ផ្តើមនៅចុងខែមីនា ហើយភ្លៀងធ្លាក់ខ្លាំងនៅក្នុងខែកក្កដារហូតដល់ពាក់កណ្តាលខែសីហា។ ប៉ុន្តែរដូវវស្សានៅក្នុងឆ្នាំនេះហាក់ដូចជាបង្កផលវិបាកកាន់តែធ្ងន់ធ្ងរបន្ថែមទៀតដល់ប្រទេសនេះ ខណៈសង្រ្គាមស៊ីវិលដ៏មហន្តរាយរបស់ប្រទេសយេម៉ែន បានចាប់ផ្តើមនៅក្នុងឆ្នាំ២០១៤នៅពេលដែលក្រុមហ៊ូធី បានដណ្តើមយករដ្ឋធានី Sanaa និងភាគច្រើននៃភាគខាងជើងនៃប្រទេសយេម៉ែន ហើយបានបង្ខំរដ្ឋាភិបាលដែលទទួលស្គាល់ជាអន្តរជាតិត្រូវនិរទេសខ្លួន ហើយបញ្ហាសង្គ្រាមនេះបានធ្វើឲ្យប្រទេសនេះមានវិបត្តិនានារួមទាំងសេដ្ឋកិច្ចផងដែរ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១៨ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


