ព័ត៌មានអន្ដរជាតិ
WHO ត្រៀមបញ្ជូនវ៉ាក់សាំងជាង១លានដូសទៅហ្គាហ្សា ក្រោយរកឃើញវីរុសគ្រុនស្វិតដៃជើង
អង្គការសុខភាពពិភពលោក (WHO) បានប្រកាសកាលពីថ្ងៃទី៧ខែសីហាថា ខ្លួននឹងបញ្ជូនវ៉ាក់សាំងជំងឺគ្រុនស្វិតដៃជើងជាងមួយលានដូសទៅកាន់តំបន់ហ្គាហ្សា ដែលកំពុងរងគ្រោះដោយសារភ្លើងសង្គ្រាម។ ការប្រកាសរបស់ WHO ធ្វើឡើង បន្ទាប់ពីការប្រទះឃើញមានវីរុសគ្រុនស្វិតដៃជើងក្នុងទឹកសំណល់នៅលើទឹកដីប៉ាឡេស្ទីន។

ប្រធាន WHO លោក Tedros Adhanom Ghebreyesus បាននិយាយថា ដើម្បីផ្ដល់វ៉ាក់សាំងឲ្យកុមារក្នុងហ្គាហ្សា បុគ្គលិកសុខាភិបាលត្រូវការឲ្យភាគីទាំងសងខាងនៃជម្លោះបញ្ឈប់សកម្មភាពបាញ់សម្លាប់គ្នាមួយរយៈ ដោយក្នុងនោះមានដូចជា បទឈប់បាញ់ ឬយ៉ាងហោចណាស់ «ភាពស្ងប់ស្ងាត់២ទៅ៣ថ្ងៃ»។ លោក Tedros បានបញ្ជាក់ទៀតថា វ៉ាក់សាំងរបស់ WHO នឹងទៅដល់ទឹកដីហ្គាហ្សាក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ខាងមុខទៀត។
ប្រធាន WHO រូបនេះ បានបន្តថា៖ «ការរកឃើញជំងឺគ្រុនស្វិតដៃជើងនៅក្នុងទឹកសំណល់នៅតំបន់ហ្គាហ្សា គឺជាសញ្ញាប្រាប់ឲ្យដឹងថា មេរោគបានកំពុងសាយភាយនៅក្នុងសហគមន៍ ដោយធ្វើឲ្យកុមារដែលមិនបានចាក់វ៉ាក់សាំងប្រឈមនឹងហានិភ័យ»។
កាលពីថ្ងៃទី៣០ខែកក្កដា ក្រសួងសុខាភិបាលនៅហ្គាហ្សាដែលគ្រប់គ្រងដោយក្រុមហាម៉ាស បានប្រកាសថា ទឹកដីប៉ាឡេស្ទីនបានក្លាយជា «តំបន់រីករាលដាលនៃជំងឺគ្រុនស្វិតដៃជើង» ដោយបន្ទោសទៅលើការវាយលុករបស់យោធាអ៊ីស្រាអែល គិតចាប់តាំងពីថ្ងៃទី៧ខែតុលា ដែលបានបំផ្លិចបំផ្លាញមណ្ឌលសុខភាពអស់ជាច្រើនកន្លែង។
ក្រសួងសុខាភិបាលហ្គាហ្សា បានប្រាប់ថា វីរុសត្រូវបានរកឃើញនៅក្នុងសំណាកទឹកសំណល់ដែលបានយកនៅក្នុងតំបន់ Khan Younis នៅភាគខាងត្បូងនៃហ្គាហ្សា និងកន្លែងជាច្រើនទៀតនៅចំកណ្ដាលតំបន់ហ្គាហ្សា។ ភាគច្រើនវីរុសទាំងនោះជាញឹកញាប់ឆ្លងតាមរយៈទឹកសម្អុយ ហើយវាងាយឆ្លងខ្លាំងណាស់ ជាពិសេសក្មេងៗក្រោមអាយុ៥ឆ្នាំ។ វីរុសប្រភេទនេះអាចបណ្តាលរាងកាយខ្វិន និងស្វិត ហើយខ្លះឈានដល់ស្លាប់។
សង្រ្គាមនៅតំបន់ហ្គាហ្សា ផ្ដើមចេញពីការវាយប្រហារដែលមិនធ្លាប់មានពីមុនមករបស់ក្រុមហាម៉ាសកាលពីថ្ងៃទី៧ខែតុលាឆ្នាំ២០២៣ ទៅលើប្រទេសអ៊ីស្រាអែល ដែលបណ្តាលឲ្យមនុស្សស្លាប់ចំនួន ១១៩៨នាក់ ភាគច្រើនជាជនស៊ីវិល។ នេះបើយោងតាមតួលេខរបស់ទីភ្នាក់ងារព័ត៌មាន AFP ដោយផ្អែកលើតួលេខផ្លូវការរបស់អ៊ីស្រាអែល។ ទន្ទឹមនោះ ហាម៉ាសក៏បានចាប់ចំណាប់ខ្មាំងចំនួន ២៥១នាក់ផងដែរ ដែលក្នុងនោះ ១១១នាក់នៅតែកំពុងត្រូវបានឃុំខ្លួននៅក្នុងហ្គាហ្សា រួមទាំងមនុស្ស៣៩នាក់ដែលយោធាអ៊ីស្រាអែលនិយាយថាពួកគេបានបាត់បង់ជីវិតទៅហើយ។
ការសងសឹករបស់អ៊ីស្រាអែលនៅហ្គាហ្សា បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣៩ ៦៧៧នាក់ មានទាំងជនស៊ីវិលនិងក្រុមសកម្មប្រយុទ្ធ នេះបើយោងតាមក្រសួងសុខាភិបាលហ្គាហ្សា៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


