ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ប្រកាសរើសកម្មករជីកលេណដ្ឋាននៅតំបន់សមរភូមិ ហ៊ានឲ្យប្រាក់ខែដល់ទៅ ៤ ០០០ដុល្លារ
តាមការចុះផ្សាយរបស់ CNN កាលពីថ្ងៃពុធទី១៤ខែសីហា, រុស្ស៊ីកំពុងប្រកាសជ្រើសរើសកម្មករជីកលេណដ្ឋាននៅតំបន់សមរភូមិ Kursk Oblast ខណៈកងកម្លាំងអ៊ុយក្រែន បន្តវាយចូលទឹកដីរុស្ស៊ីកាន់តែជ្រៅ។

ក្នុងការផ្សព្វផ្សាយនោះ រុស្ស៊ី ហ៊ានឲ្យប្រាក់ខែចន្លោះពី ១ ៦០០ ទៅ ៤ ០០០ដុល្លារអាមេរិក ចំពោះកម្មករដែលនឹងត្រូវបញ្ជូនទៅជីកលេណដ្ឋាននៅជិតរោងចក្រនុយក្លេអ៊ែរ KNPP ដើម្បីត្រៀមលក្ខណៈ មុនពេលកងទ័ពអ៊ុយក្រែន សម្រុកចូលដល់នោះ។
ទោះបីជាយ៉ាងណាក៏ដោយ ចំពោះលក្ខខណ្ឌចូលធ្វើការ មិនមានអ្វីសាំញ៉ាំទេ ពោលឲ្យតែជាមនុស្សមានកម្លាំងនិងកាយសម្បទាមាំមួន។

ព័ត៌មាននេះកើតឡើងចំពេល អ៊ុយក្រែន អះអាងពីការវាយលុកចូលកាន់តែជ្រៅទៅក្នុងដីរុស្ស៊ីនិងចាប់បានកងទ័ពលោក ពូទីន ប្រហែល១០០នាក់ផងដែរ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃព្រហស្បតិ៍ទី១៥ខែសីហា ការវាយលុកឆ្លងដែនរបស់អ៊ុយក្រែន បានឈានចូលសប្តាហ៍ទី២ហើយ ហើយវាជាការលុកលុយចូលជ្រៅបំផុតក្នុងដីរុស្ស៊ី ចាប់តាំងពីលោក ពូទីនបើកប្រតិបត្តិការសឹកពេញលេញក្នុងឆ្នាំ២០២២៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


