ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន កម្ទេចស្ពានយុទ្ធសាស្រ្តទី២ ក្នុងដីរុស្ស៊ី
តាមការចុះផ្សាយរបស់ BBC កាលពីថ្ងៃអាទិត្យទី១៨ខែសីហាឆ្នាំ២០២៤ កងទ័ពអ៊ុយក្រែន ប្រកាសថា ក្នុងប្រតិបត្តិការវាយលុកចូលទៅតំបន់ Kursk ខ្លួនបានកម្ទេចស្ពានយុទ្ធសាស្រ្តទី២របស់រុស្ស៊ី ហើយថែមទាំងបង្ហាញវីដេអូនៃការវាយប្រហារនោះទៀតផង។

ក្នុងវីដេអូនោះ គេបានឃើញផ្សែងហុយចេញពីការកម្ទេចស្ពាន ប៉ុន្តែអ៊ុយក្រែន មិនបញ្ជាក់ច្បាស់ឡើយថាតើការវាយប្រហារនោះ ធ្វើឡើងនៅពេលណាឲ្យប្រាកដ។
នេះគឺជាស្ពានឆ្លងទន្លេ Seym ដែលទីក្រុងមូស្គូ ប្រើដើម្បីបញ្ជូនគ្រឿងសឹកនិងស្បៀងទៅឲ្យកងទ័ពរបស់ខ្លួន ហើយកាលពីដើមឡើយ អ្នកវិភាគយោធា អះអាងថា មានស្ពានចំនួន៣នៅក្នុងតំបន់នេះដែលរុស្ស៊ីប្រើដើម្បីដឹកគ្រឿងផ្គត់ផ្គង់ទៅកងទ័ពរបស់ខ្លួន ខណៈស្ពាន២ទៀត មួយត្រូវបានកម្ទេចទាំងស្រុង និងមួយទៀតត្រូវខូចខាតយ៉ាងដំណំ។
ប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយការប្រកាសដំណឹងនេះ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានចេញមុខនិយាយថា ការបង្កើតតំបន់ទ្រនាប់ដើម្បីបញ្ឈប់ការវាយប្រហាររបស់រុស្ស៊ី គឺជាគោលដៅមួយក្នុងចំណោមគោលដៅផ្សេងទៀតនៃការវាយលុកចូលតំបន់ Kursk។

សូមបញ្ជាក់ថា គិតត្រឹមពេលនេះ គឺមានរយៈពេលជិតពីរសប្តាហ៍ហើយ ដែលកងកម្លាំងរបស់លោក Zelensky បើកការវាយប្រហារទ្រង់ទ្រាយធំបំផុតឆ្លងដែនចូលលើទឹកដីរុស្ស៊ី ចាប់តាំងពីទីក្រុងមូស្គូ បើកប្រតិបត្តិការសឹកពេញទំហឹងលើប្រទេសអ៊ុយក្រែនក្នុងឆ្នាំ២០២២។
ទោះបីជាយ៉ាងណាក៏ដោយ ទីក្រុងមូស្គូ ចាត់ទុកការវាយលុកឆ្លងដែននោះថា ជាការបង្ករឿងដ៏ធំ ហើយប្តេជ្ញាសងសឹកដោយឥតប្រណីដៃ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អ៊ុយក្រែនព្យាយាមបង្កើតតំបន់ការពារនៅក្នុងទឹកដីរុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


