ព័ត៌មានអន្ដរជាតិ
ប្រជាជននៅ Donbas សល់ពេលត្រឹមពីរសប្តាហ៍ប៉ុណ្ណោះ ដើម្បីរត់គេចពីការវាយលុករបស់ រុស្ស៊ី
ត្បិតកងទ័ពលោក Zelensky កំពុងបន្តលុកលុយចូលក្នុងតំបន់ Kursk របស់រុស្ស៊ីក៏ដោយ ក៏អាជ្ញាធរអ៊ុយក្រែន បានចេញបញ្ជាឲ្យប្រជាជននៅទីក្រុង Pokrovsk ក្នុងតំបន់ Donbas និងភូមិជុំវិញនោះ ត្រូវជម្លៀសចេញ ខណៈកងកម្លាំងរុស្ស៊ីនៅតែបន្តវាយប្រហារភាគខាងជើង ខណៈប្រមុខរដ្ឋាភិបាលយោធារបស់ទីក្រុង Pokrovsk លោក Serhii Dobriak និយាយថា ប្រជាពលរដ្ឋមានពេលយូរបំផុតត្រឹមពីរសប្តាហ៍ប៉ុណ្ណោះ ដើម្បីគេចខ្លួនពីការវាយលុករបស់រុស្ស៊ី។

ទីក្រុងយុទ្ធសាស្ត្រមួយនេះ គឺជាបន្ទាយការពាររបស់អ៊ុយក្រែន និងជាមជ្ឈមណ្ឌលដឹកជញ្ជូនដ៏សំខាន់សម្រាប់កងទ័ពរបស់ទីក្រុងកៀវ ខណៈប្រមុខតំបន់ Donetsk លោក Vadym Filashkin និយាយថា មានមនុស្សជាង ៥៣ ០០០នាក់ រួមទាំងកុមារជិត ៤ ០០០នាក់ផងដែរ នៅតែស្ថិតក្នុងទីក្រុងនោះ។
លោកសង្កត់ធ្ងន់ថា «អាជ្ញាធរបានសម្រេចចិត្តជម្លៀសកុមារនិងឪពុកម្តាយ ឬអាណាព្យាបាលដោយបង្ខំ។ នៅពេលយើងដឹងថា គ្រប់អាវុធរបស់សត្រូវ សុទ្ធតែអាចបាញ់ដល់ទីក្រុងរបស់យើងនោះ យើងចាំបាច់ត្រូវសម្រេចចិត្តចេញបញ្ជាជម្លៀសនេះតែម្តង»។

បញ្ជាជម្លៀសនេះកើតឡើង ចំពេលប្រធានាធិបតីអ៊ុយក្រែន Zelensky អះអាងថា កងកម្លាំងរបស់លោក កំពុងបន្តទទួលបានលទ្ធផលសមប្រកប ក្នុងការលុកលុយនៅតំបន់ Kursk។
កាលពីថ្ងៃចន្ទ លោក Zelensky ក៏និយាយដែរថា អ៊ុយក្រែនវាយយកបានផ្ទៃដីនៃតំបន់ Kursk ជាង ១ ២៥០គីឡូម៉ែត្រការ៉េ ព្រមទាំងទីតាំងចំនួន៩២កន្លែងផងដែរ។

សូមបញ្ជាក់ថា គិតត្រឹមពេលនេះ គឺមានរយៈពេលជិតពីរសប្តាហ៍ហើយ ដែលកងកម្លាំងរបស់លោក Zelensky បើកការវាយប្រហារទ្រង់ទ្រាយធំបំផុតឆ្លងដែនចូលលើទឹកដីរុស្ស៊ី ចាប់តាំងពីទីក្រុងមូស្គូ បើកប្រតិបត្តិការសឹកពេញទំហឹងលើប្រទេសអ៊ុយក្រែនក្នុងឆ្នាំ២០២២។
ទោះបីជាយ៉ាងណាក៏ដោយ ទីក្រុងមូស្គូ ចាត់ទុកការវាយលុកឆ្លងដែននោះថា ជាការបង្ករឿងដ៏ធំ ហើយប្តេជ្ញាសងសឹកដោយឥតប្រណីដៃ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


