ព័ត៌មានអន្ដរជាតិ
រូម៉ានីប្រឈមរលកកម្ដៅខ្លាំង អាជ្ញាធរប្រកាសភាពអាសន្នធ្ងន់ធ្ងរ
ការព្រមានអំពីរលកកម្តៅដ៏ធ្ងន់ធ្ងរ និងការប្រែប្រួលបរិយាកាសនៅទូទាំងប្រទេស អាជ្ញាធររូម៉ានីបានចេញផ្សាយការដាស់តឿនប្រជាជនរបស់ខ្លួនកាលពីថ្ងៃពុធ ខណៈទីក្រុង Bucharest ប្រឈមនឹងសីតុណ្ហភាពឡើងដល់៣៩អង្សាសេក្នុងរយៈពេលបីថ្ងៃជាប់គ្នា។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានXinhua នៅថ្ងៃទី២២ខែសីហានេះ។

រដ្ឋបាលឧតុនិយមជាតិ (ANM) នៃប្រទេសរ៉ូម៉ានីស្ថិតនៅភាគអាគ្នេយ៍នៃតំបន់អឺរ៉ុប បាននិយាយថា ចាប់ពីថ្ងៃពុធរហូតដល់ព្រឹកថ្ងៃសុក្រ រដ្ឋធានីរ៉ូម៉ានីនឹងជួបប្រទះកម្ដៅខ្លាំង ដោយរលកកម្ដៅនឹងរំកិលទៅភាគខាងត្បូងនៅថ្ងៃព្រហស្បតិ៍ ខណៈកាលពីថ្ងៃពុធ ការព្រមានអំពីកម្ដៅពណ៌ទឹកក្រូចចូលជាធរមានសម្រាប់តំបន់ភាគខាងជើង Crisana, Maramures, ភាគពាយ័ព្យ និងកណ្តាល Transylvania, ភាគឦសានសាធារណរដ្ឋ Moldova និងភាគខាងត្បូង និងកណ្តាលតំបន់ Muntenia។
លើសពីនេះទៀត ស្រុកចំនួន១១នៅតំបន់ Banat, Crisana, Maramures និង Transylvania ស្ថិតនៅក្រោមការព្រមានពីពណ៌ទឹកក្រូច សម្រាប់អស្ថិរភាពបរិយាកាសរហូតដល់យប់ថ្ងៃព្រហស្បតិ៍។ យ៉ាងណាមិញក៏មានជូនដំណឹងអំពីភ្លៀងធ្លាក់ខ្លាំង ខ្យល់បក់ខ្លាំង ផ្គរ រន្ទះ និងព្រឹលធ្លាក់ត្រូវបានព្យាករណ៍ថា មានបរិមាណទឹកអាចលើសពី៥០លីត្រក្នុងមួយម៉ែត្រការ៉េ។
ANM បន្ថែមថា រលកកម្ដៅនឹងបន្តនៅតំបន់ភាគខាងត្បូង និងភាគអាគ្នេយ៍រហូតដល់ចុងសប្តាហ៍ ដោយរាលដាលដល់តំបន់ជាច្រើននៃប្រទេស។ជាមួយគ្នានេះវេជ្ជបណ្ឌិតបានណែនាំអ្នកជំងឺដែលមានជំងឺរ៉ាំរ៉ៃ និងមនុស្សចាស់ ជៀសវាងការត្រូវកម្តៅថ្ងៃយូរ និងជៀសវាងភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីនក្នុងអំឡុងពេលរលកកម្ដៅខ្លាំង៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


