ព័ត៌មានអន្ដរជាតិ
លោកស្រី ហារីស ប្រកាសពង្រឹងណាតូ គាំទ្រអ៊ីស្រាអែល ប្រឆាំងកូរ៉េខាងជើង និង អ៊ីរ៉ង់
លោកស្រី កាម៉ាឡា ហារីស បេក្ខភាពប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យដែលទើបទទួលយកការតែងតាំងជាផ្លូវការក្នុងសមាជជាតិក្នុងរដ្ឋ Chicago បានប្រកាសឈរនៅជាមួយអង្គការប្រដាប់អាវុធណាតូប្រឆាំងរុស្ស៊ី និងគាំទ្រប្រទេសអ៊ុយក្រែនក្នុងការប្រយុទ្ធប្រឆាំងការឈ្លានពានរបស់ប្រទេសរុស្ស៊ី។

លោកស្រី ហារីស ដែលតំណាងគណបក្សប្រជាធិបតេយ្យសម្រាប់ការបោះឆ្នោតប្រធានាធិបតីនៅថ្ងៃទី៥ខែវិច្ឆិកាខាងមុខ តទល់ជាមួយបេក្ខភាពលោក ដូណាល់ ត្រាំ នៃគណបក្សសាធារណៈរដ្ឋ ក៏បានប្រកាសគាំទ្រអ៊ីស្រាអែលដែលជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក សម្រាប់ការប្រយុទ្ធរបស់ពួកគេប្រឆាំងការវាយប្រហារណាមួយពីសំណាក់សត្រូវនៅក្នុងតំបន់ មានប្រទេសអ៊ីរ៉ងជាដើម។
ថ្លែងក្នុងពិធីបិទបញ្ចប់សមាជជាតិរយៈពេល៤ថ្ងៃរបស់គណបក្សប្រជាធិបតេយ្យនេះ លោកស្រី ហារីស ក៏បានប្រកាសពីការប្រឆាំងលោកគីម ជុងអ៊ុន នៅកូរ៉េខាងជើង ដែលលោកត្រាំធ្លាប់បានពិភាក្សាជាមួយ និង គ្រោងពិភាក្សាជាមួយប្រសិនលោកឈ្នះការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកជាថ្មី។
មុនការប្រកាសគាំទ្រអ៊ុយក្រែនក្នុងពេលដែលលោកស្រីកំពុងប្រជែងយកកៅអីប្រធានាធិបតីសហរដ្ឋអាមេរិកដ៏មានអំណាចបំផុត លោកស្រី ហារីស បានរំឭកឡើងវិញនូវ នូវការជជែកជាមួយ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky អំពីលទ្ធភាពដែលរុស្ស៊ីអាចឈ្លានពានអ៊ុយក្រែន។

ប្រទេសរុស្ស៊ីកាច់ចង្កូតដោយប្រធានាធិបតីជាង២ទសវត្សរ៍ វ៉្លាឌីមៀរ ពូទីន បានលុកលុយចូលប្រទេសអ៊ុយក្រែន ក្រោយប្រធានាធិបតី ចូ បៃដិន ចូលកាន់អំណាចបានត្រឹមតែជាង១ឆ្នាំ ហើយក្នុងសង្គ្រាមនេះ សហរដ្ឋអាមេរិកជាអ្នកផ្គត់ផ្គង់អ៊ុយក្រែនធំបំផុតប្រឆាំងនឹងរុស្ស៊ី៕
រ៉ាន់ រើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


