ព័ត៌មានអន្ដរជាតិ
អ្នកដំណើរ២៣នាក់ស្លាប់ក្នុងការស្ទាក់ចាប់រថយន្តនៅប៉ាគីស្ថាន
ខ្មាន់កាំភ្លើងបានបាញ់សម្លាប់អ្នកដំណើរចំនួន២៣នាក់ បន្ទាប់ពីចាប់អ្នកដំណើរទាំងនោះចេញពីរថយន្ត ឡានក្រុង និងឡានដឹកទំនិញ ដែលជាការវាយប្រហារដ៏សាហាវបំផុតមួយនៅភាគនិរតីនៃប្រទេសប៉ាគីស្ថាន។ នេះបើយោងតាមការចេ៣ញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី២៦ខែសីហានេះ។

មន្ត្រីប៉ូលិសជាន់ខ្ពស់ លោក Ayub Achakzai បានឲ្យដឹងថា ការសម្លាប់នេះបានកើតឡើងពេញមួយយប់នៅស្រុកមួយ Musakhail ក្នុងខេត្ត Baluchistan ដោយក្រុមវាយប្រហារបានដុតរថយន្តយ៉ាងតិច១០គ្រឿង មុនពេលរត់គេចខ្លួនពីកន្លែងកើតហេតុ។
អាជ្ញាធរបានបន្តថា ក៏មានការវាយប្រហារដាច់ដោយឡែកមួយទៀតនៅព្រឹកថ្ងៃចន្ទនេះ ដោយខ្មាន់កាំភ្លើងបានសម្លាប់មនុស្សយ៉ាងតិចប្រាំបួននាក់ រួមទាំងមន្រ្តីប៉ូលិស ៤នាក់ និងអ្នកដំណើរ ៥នាក់នៅក្នុងស្រុក Qalat ក្នុងខេត្ត Baluchistan និងក៏មានសេចក្តីរាយការណ៍អំពីការបាញ់ប្រហារនៅផ្នែកផ្សេងទៀតនៃខេត្តនេះផងដែរ។
លើសពីនេះក្រុមបះបោរបានបំផ្ទុះផ្លូវរថភ្លើងមួយខ្សែក្នុងស្រុក Bolan ក្នុងខេត្តBaluchistan ដោយបង្កការរំខានដល់ចរាចរណ៍តាមផ្លូវដែក។ ខ្មាន់កាំភ្លើងក៏បានវាយប្រហារលើប៉ុស្តិ៍ប៉ូលិសមួយកន្លែងក្នុងសង្កាត់ Mastung ប៉ុន្តែមិនមានការរាយការណ៍ពីមនុស្សស្លាប់នោះទេ។
ពាក់ព័ន្ធបញ្ហានេះប្រធានាធិបតី Asif Ali Zardari និងរដ្ឋមន្ត្រីមហាផ្ទៃ Mohsin Naqvi បានចេញសេចក្តីថ្លែងការណ៍ដាច់ដោយឡែកដោយហៅការវាយប្រហារនៅទីក្រុង Musakhail ថា«ព្រៃផ្សៃ» ហើយបានប្តេជ្ញាតាមរកអ្នកដែលបានប្រព្រឹត្តមកទទួលទោសឲ្យទាល់តែបាន។

កាលពីខែមេសា ក្រុមបះបោរក៏បានសម្លាប់មនុស្ស៩នាក់ បន្ទាប់ពីចាប់ពួកគេចេញពីឡានក្រុងនៅលើផ្លូវហាយវេក្នុងទីក្រុង Baluchistan និងបានសម្លាប់មនុស្ស ២នាក់ និងរបួស៦នាក់នៅក្នុងរថយន្តមួយទៀត បន្ទាប់ពីពួកគេបង្ខំឱ្យឈប់។ អំពើហិង្សានាពេលនោះ ក្រុមប្រដាប់អាវុធBLA បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនោះ។
ក្រុមបំបែកខ្លួននៅ Baluchistan ជារឿយៗបានសម្លាប់កម្មករ និងអ្នកផ្សេងទៀតមកពីតំបន់ Punjab ភាគខាងកើតរបស់ប្រទេសនេះជាផ្នែកនៃយុទ្ធនាការមួយដើម្បីបង្ខំពួកគេឱ្យចាកចេញពីខេត្តនេះ ដែលអស់រយៈពេលជាច្រើនឆ្នាំបានជួបប្រទះនឹងការបះបោរ ខណៈការសម្លាប់បែបនេះភាគច្រើនត្រូវបានស្តីបន្ទោសទៅលើក្រុមប្រដាប់អាវុធខុសច្បាប់ និងក្រុមផ្សេងទៀតដែលទាមទារឯករាជ្យពីរដ្ឋាភិបាលប៉ាគីស្ថាន។៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


