ព័ត៌មានអន្ដរជាតិ
ណាសា កំពុងតាមដាន អាចម៍ផ្កាយចំនួន៥ ដែលនឹងហោះកៀកផែនដី ក្នុងសប្តាហ៍នេះ
អង្គការណាសា បានចេញសេចក្តីប្រកាសថា សប្តាហ៍នេះអាចម៌ផ្កាយចំនួន៥ នឹងហោះកៀកភពផែនដី ហើយកុំបារម្ភអី វានឹងមិនបង្កជាផលប៉ះពាល់អ្វីឡើយព្រោះវាគ្រាន់តែហោះកាត់ប៉ុណ្ណោះ។

តាមការចុះផ្សាយរបស់ Indian Express នៅថ្ងៃចន្ទទី២៦ខែសីហាឆ្នាំ២០២៤, អាចម៌ផ្កាយទាំង៥មានឈ្មោះថា 2020 RL, 2021 RA10, 2012 SX49, 2016 RJ20 និង 2021 JT ហើយដំណើរឆ្លងកាត់របស់វា ជាឱកាសឲ្យក្រុមអ្នកវិទ្យាសាស្រ្តរបស់អង្គការណាសា សិក្សាកាន់តែច្បាស់អំពីសមាសធាតុរបស់វា ខណៈការពិនិត្យកាន់តែជិតបែបនេះ អាចនាំឲ្យមានតម្រុយសំខាន់ៗ ឈានដល់ការយល់ដឹងអំពីដំណើរដើមទងរបស់ចក្រវាលថែមទៀតផង។
មជ្ឈមណ្ឌល Jet Propulsion Laboratory របស់ណាសា បានបញ្ជាក់យ៉ាងច្បាស់ថា អាចម៍ផ្កាយទាំងនេះគឺជាថ្ម ទឹកកក ឬកម្ទេចកម្ទីដែលបន្សល់ពីការកកើតផែនដី កាលពីប្រហែល ៤.៦ពាន់លានឆ្នាំមុន ហើយវានឹងហោះកាត់ផែនដីចន្លោះពីថ្ងៃទី២៧ខែសីហា ដល់ថ្ងៃទី១ខែកញ្ញា។

យោងតាមណាសា, ក្នុងចំណោមអាចម៍ផ្កាយទាំង៥ខាងលើ អាចម៍ផ្កាយដែលហោះកាត់ផែនដីមុនគេគឺ 2020 RL ដែលមានទំហំប៉ុនយន្តហោះដឹកអ្នកដំណើរមួយគ្រឿង។ វានឹងហោះកាត់នៅថ្ងៃទី២៧ខែសីហា, ចម្ងាយ ២ ៩១០ ០០០លានគីឡូម៉ែត្រពីភពផែនដី។
ចុងក្រោយគេ គឺជាអាចម៍ផ្កាយ 2021 JT ដែលនឹងហោះកាត់ផែនដីនៅថ្ងៃទី១ខែកញ្ញា ជាមួយនឹងចម្ងាយ ៣ ៨៩០ ០០០គីឡូម៉ែត្រពីភពផែនដី៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ណាសា ចេញការព្រមានពីអាចម៍ផ្កាយធំមួយ ដែលហោះសំដៅមកផែនដី
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ


