ព័ត៌មានអន្ដរជាតិ
បេក្ខភាពប្រលងបវរកញ្ញា Miss Grand ពីររូបតេស្តវិជ្ជមានកូវីដ
បេក្ខភាព ២ រូបមកពីប្រទេសនីហ្សេរីយ៉ា និងកេនយ៉ាដែលស្ថិតនៅក្នុងប្រទេសថៃសម្រាប់ការប្រកួតបវរកញ្ញា Miss Grand International (MGI) បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ ១៩ ហើយឥឡូវនេះកំពុងត្រូវបានសម្រាកព្យាបាលនៅមន្ទីរពេទ្យ Piyavate ក្នុងទីក្រុងបាងកក ។

ទំព័រហ្វេសប៊ុករបស់គណៈកម្មាធិការរៀបចំកម្មវិធីប្រកួតបានរាយការណ៍កាលពីថ្ងៃសុក្រថា បេក្ខភាពទាំងអស់ត្រូវឆ្លងកាត់ការធ្វើតម្បារច្រមុះ និងបំពង់ក និងធ្វើចត្តាឡីស័កក្នុងសណ្ឋាគាររយៈពេល ១៤ ថ្ងៃ ហើយជាលទ្ធផលអ្នកចូលរួមប្រកួតមកពីប្រទេសនីហ្សេរីយ៉ា និងកេនយ៉ា ឆ្លងវីរុសនេះ ។

គណៈកម្មាធិការក៏បាននិយាយផងដែរថា សណ្ឋាគារដែលត្រូវបានគេប្រើជាកន្លែងធ្វើចត្តាឡីស័កសម្រាប់បវរកញ្ញាត្រូវបានគេបាញ់ថ្នាំកម្ចាត់មេរោគផងដែរ ។

គួរបញ្ជាក់ថា បេក្ខភាពមកពីជាង ៦០ ប្រទេសបានចូលរួមប្រលងបវរកញ្ញា MGI ក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី ២៧ ខែមីនា បន្ទាប់ពីបញ្ចប់រយៈពេលធ្វើចត្តាឡីស័ក ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Pattaya Mail
ចុចអាន ៖ ដំណឹងល្អ! វ៉ាក់សាំងកូវីដរបស់អង់គ្លេសចាក់តែមួយដូសមានប្រសិទ្ធភាពមិនធម្មតាការពារមនុស្សចាស់
ចុចអាន ៖ WHO បង្ហាញចំនួនដូស និងប្រទេសទទួលបានវ៉ាក់សាំងតាមរយៈកម្មវិធី COVAX
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


