ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ថាមិនដកទ័ពចេញពីព្រំដែនហ្គាហ្សាដាច់ខាត
លោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃពុធថា អ៊ីស្រាអែលនឹងយល់ព្រមចំពោះបទឈប់បាញ់ជាអចិន្ត្រៃយ៍នៅក្នុងតំបន់ហ្គាហ្សា លុះត្រាណាតែតំបន់ព្រំដែនរវាងភាគខាងត្បូងតំបន់ហ្គាហ្សា និងប្រទេសអេហ្ស៊ីបលែងមានចលនារបស់ក្រុមសកម្មប្រយុទ្ធហាម៉ាសទៀត។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានច្រានចោលទាំងស្រុងនូវការដកខ្លួនចេញពីច្រករបៀង Philadelphia នៅក្នុងដំណាក់កាលដំបូងនៃកិច្ចព្រមព្រៀង ដែលរំពឹងថានឹងមានរយៈពេល៤២ថ្ងៃ ដោយនិយាយថាសម្ពាធអន្តរជាតិនឹងធ្វើឲ្យខ្លួនពិបាកដាក់ពង្រាយទ័ពត្រឡប់ទៅវិញមិនខាន។
លោក Netanyahu បានសង្កត់ធ្ងន់ថា ទ័ពអ៊ីស្រាអែលត្រូវតែនៅឈរជើងនៅតំបន់ច្រករបៀងនេះដាច់ខាត ដើម្បីបង្ការការត់ពន្ធអាវុធ ក៏ដូចជាចំណាប់ខ្មាំងឆ្លងព្រំដែនរបស់ក្រុមហាម៉ាស។ យ៉ាងណា នាយករដ្ឋមន្ត្រីវ័យ៧៤ឆ្នាំរូបនេះ បានបញ្ជាក់ថា អ៊ីស្រាអែលនៅតែបើកចំហសម្រាប់ការពិចារណាក្នុងការដកទ័ពចេញ គ្រាន់តែវាមិនអាចកើតឡើងនៅពេលនេះបាននោះទេ។
ច្រករបៀង Philadelphia តាមបណ្តោយព្រំដែនភាគខាងត្បូងនៃតំបន់ហ្គាហ្សាស្ទ្រីប ជាប់ព្រំដែនប្រទេសអេហ្ស៊ីប គឺជាឧបសគ្គចម្បងមួយចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា និងការនាំយកចំណាប់ខ្មាំងអ៊ីស្រាអែលត្រឡប់ទៅផ្ទះវិញ ដែលជាថ្នូរនឹងការដោះលែងអ្នកទោសប៉ាឡេស្ទីន។
លោក Netanyahu បានទទូចលើការរក្សាការគ្រប់គ្រងច្រករបៀង ជាកន្លែងដែលកងទ័ពអ៊ីស្រាអែលបានរកឃើញផ្លូវរូងក្រោមដីរាប់សិបកន្លែង ដែលត្រូវបានប្រើដើម្បីផ្គត់ផ្គង់អាវុធនិងគ្រាប់រំសេវដល់ក្រុមហាម៉ាស។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានប្រឈមមុខនឹងការរិះគន់យ៉ាងខ្លាំងពីពលរដ្ឋជាច្រើនក្នុងប្រទេស ព្រមទាំងក្រុមការងារក្នុងស្ថាប័នសន្តិសុខរបស់លោកផ្ទាល់ ចំពោះការដោះស្រាយបញ្ហានេះ។ ក្រុមគ្រួសារនៃចំណាប់ខ្មាំងជាច្រើន រួមទាំងក្រុមគ្រួសារមួយចំនួនរបស់ចំណាប់ខ្មាំងចំនួន៦នាក់ដែលបានបាត់បង់ជីវិតហើយត្រូវបានរកឃើញក្នុងផ្លូវរូងក្រោមដីនៅភាគខាងត្បូងហ្គាហ្សាកាលពីថ្ងៃអាទិត្យ បានចោទប្រកាន់លោក Netanyahu ពីការលះបង់មនុស្សជាទីស្រលាញ់របស់ពួកគេ ដើម្បីរក្សាកងទ័ពនៅក្នុងច្រករបៀង។
ប៉ុន្តែលោក Netanyahu បាននិយាយថា ការឈរជើងទ័ពនៅទីនោះប្រៀបដូចជាការរក្សាសម្ពាធលើក្រុមហាម៉ាស ហើយជាមធ្យោបាយដ៏ល្អបំផុតក្នុងការបង្ខំឲ្យហាម៉ាសដោះលែងចំណាប់ខ្មាំងទាំង ១០១នាក់ដែលនៅសេសសល់ក្នុងហ្គាហ្សាមកវិញ។
លោកបានរៀបរាប់ថា៖ «អ្នកត្រូវច្របាច់ពួកគេ ដើម្បីដាក់សម្ពាធលើពួកគេឲ្យដោះលែងចំណាប់ខ្មាំងដែលនៅសល់។ ដូច្នេះប្រសិនបើអ្នកចង់ដោះលែងចំណាប់ខ្មាំង អ្នកត្រូវតែគ្រប់គ្រងច្រករបៀង Philadelphia»៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១២ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


