ព័ត៌មានអន្ដរជាតិ
មេបក្សប្រឆាំងវ៉េណេស៊ុយអេឡា ចាកចេញពីប្រទេស ទៅជ្រកកោននៅ អេស្ប៉ាញ
តាមការបញ្ជាក់ពីរដ្ឋាភិបាលវ៉េណេស៊ុយអេឡានៅថ្ងៃអាទិត្យទី៨ខែកញ្ញាឆ្នាំ២០២៤, បេក្ខជនប្រធានាធិបតីគណបក្សប្រឆាំងលោក Edmundo González បានចាកចេញពីមាតុភូមិហើយ រួចទៅស្វែងរកសិទ្ធិជ្រកកោនក្នុងប្រទេសអេស្ប៉ាញ។

មុនរត់ចេញពីប្រទេស លោក González បានពួនសំងំគេចពីដីកាចាប់ខ្លួនដែលចេញដោយតុលាការ បន្ទាប់ពីគណបក្សប្រឆាំងមិនទទួលស្គាល់លទ្ធផលឆ្នោតប្រធានាធិបតីខែកក្កដា ដែលក្រុមប្រឹក្សាបោះឆ្នោតជាតិ (CNE) ប្រកាសថា លោក Nicolás Maduro ជាអ្នកឈ្នះ។
ជុំវិញរឿងនេះ អ្នកស្រី Delcy Rodríguez អនុប្រធានាធិបតីវ៉េណេស៊ុយអេឡា បានបង្ហោះសារលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា «ក្រោយជ្រកកោនដោយស្ម័គ្រចិត្តក្នុងស្ថានទូតអេស្ប៉ាញនៅទីក្រុងការ៉ាកាសកាលពីប៉ុន្មានថ្ងៃមុន លោក Edmundo Gonzalez Urrutia បានស្នើសុំសិទ្ធិជ្រកកោននយោបាយ ហើយរដ្ឋាភិបាលទីក្រុងការ៉ាកាស បានយល់ព្រមឲ្យគាត់ធ្វើដំណើរដោយសុវត្ថិភាព។ ពេលនេះ គាត់បានចាកចេញទៅហើយ»។

ស្របពេលជាមួយគ្នានោះ រដ្ឋមន្ត្រីការបរទេសអេស្ប៉ាញលោក José Manuel Albares បញ្ជាក់ថា លោក González បានចាកចេញពីប្រទេសតាមសំណើផ្ទាល់ខ្លួន និងជិះតាមយន្តហោះរបស់កងទ័ពអាកាសអេស្ប៉ាញ។ រដ្ឋាភិបាលទីក្រុងម៉ាឌ្រីដ ប្តេជ្ញាចំពោះសិទ្ធិនយោបាយរបស់ប្រជាជនវ៉េណេស៊ុយអេឡាទាំងអស់។
ប្រទេសវ៉េណេស៊ុយអេឡា បានធ្លាក់ចូលក្នុងវិបត្តិនយោបាយ ចាប់តាំងពីលោក Maduro ត្រូវប្រកាសជាអ្នកឈ្នះឆ្នោតថ្ងៃទី២៨ខែកក្កដា ប៉ុន្តែមានប្រទេសមួយចំនួន រួមទាំងសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងរដ្ឋខ្លះនៅអាមេរិកឡាទីនផងដែរ បានបដិសេធទទួលជ័យជម្នះរបស់លោក Maduro ដោយចោទថា ទីក្រុងការ៉ាកាស មិនបញ្ចេញទិន្នន័យបោះឆ្នោតលម្អិត។
ក្រោយមក រដ្ឋាភិបាលរបស់លោកប្រធានាធិបតី Maduro បានបើកប្រតិបត្តិការបង្ក្រាបក្រុមប្រឆាំង ដោយឃុំខ្លួនមនុស្សជាង ២ ៤០០នាក់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អ៊ីរ៉ង់ ថ្កោលទោសអាមេរិក ក្រោយរឹបអូសយន្តហោះរបស់ប្រធានាធិបតីវ៉េណេស៊ុយអេឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


