ព័ត៌មានអន្ដរជាតិ
ត្រីសមុទ្ររាប់រយក្បាល ផ្អើលឡើងគោកនៅឆ្នេរសមុទ្រវៀតណាម ដោយសារព្យុះ យ៉ាកជី
ត្រីសមុទ្ររាប់រយក្បាល បានផ្អើលឡើងគោក នៅឆ្នេរសមុទ្រខេត្ត Quang Ninh ដោយសារឥទ្ធិពលព្យុះ យ៉ាកជី ខណៈអ្នកស្រុកនាំគ្នារើសយកទៅលក់ ខ្លះទៀតយកទៅចម្អិនធ្វើម្ហូប។

ខេត្តភាគខាងជើងប្រទេសវៀតណាមមួយនេះ ស្ថិតក្នុងចំណោមតំបន់មួយចំនួនដែលត្រូវព្យុះ យ៉ាកជី វាយប្រហារខ្លាំង ធ្វើឲ្យប្រជាពលរដ្ឋមិនហ៊ានចេញក្រៅឡើយពេលព្យុះមកដល់។
យ៉ាងណាក្រោយពេលឥទ្ធិពលព្យុះថមថយ ពួកគេក៏បានចេញក្រៅ ហើយស្រាប់តែប្រទះឃើញទិដ្ឋភាពនឹកស្មានមិនដល់ ដោយមានត្រីសមុទ្ររាប់រយក្បាល មកទើរលើឆ្នេរ Tra Co ហើយនោះគឺជាត្រីចាបសមុទ្រ ដែលមានរសជាតិឆ្ងាញ់និងមានតម្លៃថ្លៃគួសម។

និយាយពីព្យុះយ៉ាកជី ព្យុះទីហ្វុងនេះ បានវាយប្រហារខ្លាំងចំខេត្ត Hai Phong និង Quang Ninh ដោយឆក់យកជីវិតមនុស្សចំនួន៤នាក់និងរបួស៧៨នាក់ ជាមួយនឹងល្បឿនខ្យល់២០៣គីឡូម៉ែត្រក្នុងមួយម៉ោង។
យោងតាមការចុះផ្សាយរបស់ VN Express កាលពីថ្ងៃសៅរ៍ទី៧ខែកញ្ញាឆ្នាំ២០២៤, មនុស្ស៣នាក់បានស្លាប់នៅខេត្ត Quang Ninh និងម្នាក់ទៀតបាត់បង់ជីវិតក្នុងទីក្រុងកំពង់ផែ Hai Phong។

ក្រោពីបណ្តាលឲ្យមនុស្សស្លាប់ ព្យុះទីហ្វុង យ៉ាកជី ក៏បង្កការបំផ្លិចបំផ្លាញនៅទូទាំងតំបន់ឆ្នេរសមុទ្រភាគខាងជើងផងដែរ ជាពិសេសវាយប្រហារកប៉ាល់ចំនួន៦គ្រឿងនៅខេត្ត Quang Ninh និង១គ្រឿងនៅខេត្ត Hai Phong ខណៈមានការដាច់ចរន្តអគ្គិសនីទ្រង់ទ្រាយធំ ក្នុងខេត្ត Quang Ninh, Hai Phong, Thai Binh និង Hai Duong។
សូមបញ្ជាក់ថា Yagi គឺជាព្យុះទីហ្វុងកាចសាហាវលំដាប់ទីពីរក្នុងឆ្នាំ២០២៤ ហើយបានវិវឌ្ឍខ្លួនឲ្យខ្លាំងទ្វេដង ចាប់តាំងវាយប្រហារភាគខាងជើងប្រទេសហ្វីលីពីនកាលពីដើមសប្តាហ៍នេះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ វៀតណាម មានមនុស្សស្លាប់និងរបួសសរុប ៨២នាក់ ដោយឥទ្ធិពលព្យុះ យ៉ាកជី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


