ព័ត៌មានអន្ដរជាតិ
មនុស្សស្លាប់ដោយសារព្យុះកំណាចយ៉ាកជីនៅវៀតណាមកើនដល់៥៩នាក់
សារព័ត៌មាន VN Express បានរាយការណ៍នៅថ្ងៃចន្ទទី៩ខែកញ្ញាឆ្នាំ២០២៤ថា តួលេខមនុស្សស្លាប់ដោយសារព្យុះទីហ្វុង យ៉ាកជី បានកើនឡើងដល់៥៩នាក់ហើយ ខណៈរាប់រយនាក់ទៀត រងរបួស។

យោងតាមរបាយការណ៍ចុងក្រោយបំផុតពីនាយកដ្ឋានបង្ការគ្រោះមហន្តរាយ នៃក្រសួងកសិកម្មវៀតណាម, តំបន់ដែលរងគ្រោះធ្ងន់ធ្ងរជាងគេគឺភាគខាងជើងប្រទេស ព្រោះថា ឥទ្ធិពលនៃព្យុះកំណាចយ៉ាកជី បានបណ្តាលឲ្យមានភ្លៀងធ្លាក់ខ្លាំង និងបង្កជាបំណាក់ដីនៅក្នុងខេត្តចំនួន១៧។
ក្នុងនាមជាព្យុះខ្លាំងបំផុតដែលវាយប្រហារសមុទ្រខាងកើតនារយៈពេល៣ទសវត្សរ៍មកនេះ យ៉ាកជី បានបោកបក់មកលើឆ្នេរភាគខាងជើងប្រទេសវៀតណាម យ៉ាងពេញទំហឹង កាលពីរសៀលថ្ងៃសៅរ៍ទី៧ខែកញ្ញា។

ព្យុះនេះ នាំមកជាមួយនូវខ្យល់បក់ល្បឿន ១៦៦គីឡូម៉ែត្រក្នុងមួយម៉ោង និងបង្កភ្លៀងធ្លាក់ក្នុងតំបន់ជាច្រើន ដោយតំបន់ខ្លះមានភ្លៀងធ្លាក់លើសពី៣០០មិល្លីម៉ែត្រ ចន្លោះម៉ោង៨ព្រឹកថ្ងៃសៅរ៍ដល់ម៉ោង៨យប់ថ្ងៃអាទិត្យ។
ត្បិតតែព្យុះនេះកន្លងទៅផុតហើយក៏ដោយ ប៉ុន្តែគេព្យាករថា តំបន់ភាគពាយព្យ រួមទាំងទីក្រុងទេសចរណ៍ Sa Pa ផងដែរនោះ គឺនឹងមានភ្លៀងធ្លាក់ខ្លាំងបំផុតចាប់ពី១០០-២០០មិល្លីម៉ែត្រ ឬអាចលើស៤០០មិល្លីម៉ែត្រទៀតផងនៅថ្ងៃចន្ទ។

ក្រៅពីបណ្តាលឲ្យមនុស្សស្លាប់និងរបួស ព្យុះទីហ្វុង យ៉ាកជី ថែមទាំងបានបំផ្លាញផ្ទះជាង ៨ ០១០ខ្នង និងពន្លិចកប៉ាល់ខ្នាតតូចចំនួន២៥គ្រឿងនៅខេត្ត Quang Ninh ទៀតផង ខណៈ Hai Phong, Thai Binh, Hai Duong និង Hanoi នៅតែមិនទាន់មានអគ្គិសនីប្រើប្រាស់។
លើសពីនេះ បើនិយាយពីវិស័យកសិកម្មវិញ, ស្រូវជិត ១១០ ០០០ហិកតាត្រូវទឹកជន់លិច ខណៈដំណាំបន្លែ ១៧ ៩២០ហិកតា និងដំណាំហូបផ្លែ ៦ ៩០០ហិកតាត្រូវខូចខាត៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ បាក់ស្ពាននៅវៀតណាម ធ្លាក់រថយន្តនិងម៉ូតូច្រើនគ្រឿងចូលទន្លេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


