ព័ត៌មានអន្ដរជាតិ
សម្ពាធការងារខ្លាំងពេក បង្ខំឲ្យស្ត្រីចិនម្នាក់ឡើងទម្ងន់ ដល់ទៅ៨០គីឡូក្រាម
ស្ត្រីជនជាតិចិនម្នាក់បាននិយាយថា នាងបានឡើងទម្ងន់ ២០គីឡូក្រាមក្នុងមួយឆ្នាំ ដោយសារតែភាពតានតឹងទាក់ទងនឹងការងារ ដែលបង្កឲ្យមានការពិភាក្សាជាថ្មីលើអ៊ីនធឺណិតយ៉ាងភ្លូកទឹកភ្លូកដី។ ស្របពេលនៅក្នុងប្រទេសចិន ការធាត់លើសទម្ងន់ ជារឿយៗត្រូវបានសន្មតថា បណ្ដាលមកពីសម្ពាធការងារ ម៉ោងធ្វើការយូរ ឬរបៀបរស់នៅមិនទៀងទាត់ជាដើម។
ជាក់ស្ដែង នារីម្នាក់ឈ្មោះថា Ouyang Wenjing អាយុ ២៤ឆ្នាំ មកពីខេត្ត Guangdong ភាគខាងត្បូងប្រទេសចិន បាននិយាយនៅលើគណនី Xiaohongshu របស់នាងថា ទម្ងន់របស់នាងបានកើនឡើងពី៦០គីឡូក្រាម ទៅ ៨០គីឡូក្រាម បន្ទាប់ពីធ្វើការអស់រយៈពេលមួយឆ្នាំប៉ុណ្ណោះ។
យ៉ាងណាក៏ដោយ ស្រ្តីរូបនេះមិនបានបញ្ជាក់ពីកន្លែងធ្វើការ ឬលក្ខណៈនៃការងារផ្ទាល់ខ្លួនទេ ប៉ុន្តែនាងបានចែករំលែកជាមួយសារព័ត៌មាន Star Video របស់ចិនថា ការងាររបស់នាងបានក្លាយទៅជាគ្រោះមហន្តរាយសម្រាប់សុខភាពផ្លូវកាយ និងផ្លូវចិត្ត។ ក្រោយមកទើបរូបនាងបានលាឈប់ពីការងារក្នុងខែមិថុនា ហើយឥឡូវនេះ មានអារម្មណ៍ល្អប្រសើរជាងមុនច្រើន។
ស្រ្តីវ័យ២៤រូបនេះបាននិយាយថា ជារឿយៗនាងធ្វើការថែមម៉ោង មានការផ្លាស់ប្តូរវេនមិនទៀងទាត់ និងបានបញ្ជាទិញអាហារផ្ដេសផ្ដាសតាមតែចិត្តចង់តែប៉ុណ្តោះ។ នាងបានចែករំលែកថា នាងមានទម្ងន់១០៥គីឡូក្រាមកាលនៅរៀនអនុវិទ្យាល័យ ក្រោយមកទើបស្រកបាន ៤៥គីឡូក្រាមក្នុងរយៈពេល៤ឆ្នាំបន្ទាប់។ ប៉ុន្តែការងារថ្មីៗរបស់នាង បានបំផ្លាញការប្រឹងប្រែងសម្រកទម្ងន់ទាំងនោះ ហើយក៏ចាប់ផ្តើមឡើងទម្ងន់វិញស្រឺតៗដែរ ។

បច្ចប្បន្ននេះ Ouyang ធ្វើការជាអ្នកមានឥទ្ធិពលលើការសម្រកទម្ងន់ឯករាជ្យដែលមានអ្នកតាមដានជាង៤ម៉ឺននាក់នៅលើវេទិកា Xiaohongshu ។ នាងបានកែសម្រួលរបបអាហារផ្ទាល់ខ្លួនដើម្បីបន្ថយប្រេង និងជាតិស្ករ ដោយផ្តោតលើអាហារដែលមានតុល្យភាពជាមួយបន្លែ គ្រាប់ធញ្ញជាតិ និងប្រូតេអ៊ីន។ ក្រោយមក ទើបស្រកបាន៦គីឡូក្រាមក្នុងរយៈពេលមួយខែ បន្ទាប់ពីការផ្លាស់ប្តូរទាំងនេះ។
បទពិសោធន៍របស់ Ouyang បានឆ្លើយតបនឹងមនុស្សជាច្រើនដែលបានចែករំលែកបទពិសោធន៍របស់ពួកគេជាមួយនឹង ការធាត់លើសទម្ងន់ ផងដែរ។ ស្ត្រីអាយុ ៣៣ឆ្នាំម្នាក់ទៀត ដែលធ្វើការនៅក្រុមហ៊ុនបច្ចេកវិទ្យាក្នុងទីក្រុងសៀងហៃបាននិយាយថា នាងក៏ឡើងទម្ងន់ ៣ គីឡូក្រាមក្នុងរយៈពេលពីរខែ ដោយសារតែសម្ពាធទាក់ទងនឹងការងារ បង្ខំឲ្យញ៉ាំបង្អែមច្រើនពេក ដោយរូបនាងថា ឆន្ទៈរបស់ខ្លួនទាំងអស់ត្រូវបានប្រើប្រាស់នៅកន្លែងធ្វើការ រហូតគ្មានសល់សម្រាប់ជីវិតរបស់ខ្លួននាងទេ។
ដ្បិតថាច្បាប់ការងាររបស់ប្រទេសចិនចែងថា បុគ្គលិកមិនគួរលើសពី៤០ម៉ោងនៃការងារក្នុងមួយសប្តាហ៍ក៏ដោយ ក៏ក្រុមហ៊ុនជាច្រើនតែងតែមើលរំលងបទប្បញ្ញត្តិទាំងនេះ។ ជាមួយគ្នានេះដែរ វប្បធម៌ការងារ៩៩៦ ដែលកំពុងរីករាលដាល ធ្វើការពីម៉ោង ៩ព្រឹកដល់ម៉ោង ៩យប់ ប្រាំមួយថ្ងៃក្នុងមួយសប្តាហ៍ បានបន្តរីករាលដាលនៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យាដីគោកជាច្រើនផងដែរ។
ដោយឡែក Zuo Xiaoxia វេជ្ជបណ្ឌិតនៅនាយកដ្ឋានអាហារូបត្ថម្ភនៃមន្ទីរពេទ្យកងទ័ពរំដោះប្រជាជនលេខ៣០៩ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយចិន Health Times ថា អាហារពេលល្ងាចយឺត, ការញ៉ាំច្រើនពេក និងការគេងមិនលក់គឺជាហេតុផលនៅពីក្រោយការធាត់លើសទម្ងន់ ។ ដូច្នេះត្រូវរបរិភោគបន្លែច្រើន និងសាច់តិច ហើយព្យាយាមកុំឲ្យការងាររំខានដល់ម៉ោងទទួលទានទៀងទាត់ ព្រមទាំងធ្វើលំហាត់ប្រាណដើម្បីរក្សារាងឲ្យសមនឹងដងខ្លួនដែរ៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ក្មេងជំទង់ឬក្រុម Gen Z នៅចិនសម្រុកទិញសត្វចិញ្ចឹមថ្មមកលួងលោមផ្លូវចិត្ត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


