ព័ត៌មានអន្ដរជាតិ
វៀតណាម រកឃើញមនុស្សស្លាប់ឡើងដល់ ៨២នាក់ដោយសារព្យុះកំណាច យ៉ាកជី
តាមការចុះផ្សាយរបស់ VN Express, គិតត្រឹមរសៀលថ្ងៃអង្គារទី១០ខែកញ្ញាឆ្នាំ២០២៤, តួលេខមនុស្សស្លាប់ដោយសារព្យុះកំណាច យ៉ាកជី នៅប្រទេសវៀតណាម បានកើនឡើងដល់៨២នាក់ហើយ ខណៈ៦៤នាក់កំពុងបាត់ខ្លួន។

ព្យុះនេះវាយប្រហារពេញទំហឹងនៅខេត្តភាគខាងជើងប្រទេស ដោយបង្កភ្លៀងធ្លាក់ខ្លាំងនិងបំណាក់ដីធ្ងន់ធ្ងរ ហើយទីនោះក៏មានជនរងគ្រោះច្រើនផងដែរ។
តួលេខដែលហក់ឡើងលឿនបែបនេះ គឺបន្ទាប់ពីក្រុមជួយសង្គ្រោះរកឃើញមនុស្សស្លាប់ចំនួន៩នាក់ នៅក្នុងរថយន្តដឹកអ្នកដំណើរមួយគ្រឿង ដែលត្រូវដីបាក់សង្កត់នៅស្រុក Nguyen Binh ក្នុងខេត្ត Cao Bang។

តួលេខនេះ ត្រូវបានរាយការណ៍ត្រឹមប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីរបាយការណ៍ចុងក្រោយបង្ហាញថា មានមនុស្សចំនួន៦៤នាក់ បាត់បង់ជីវិតដោយសារឥទ្ធិពលព្យុះ យ៉ាកជី។
សូមបញ្ជាក់ជាថ្មី យ៉ាកជី ដែលជាព្យុះដ៏មានឥទ្ធិពលបំផុត បានវាយប្រហារភាគខាងជើងប្រទេសវៀតណាមតាំងពីថ្ងៃសៅរ៍សប្ដាហ៍មុនមក។

មិនត្រឹមតែបណ្តាលឲ្យមនុស្សស្លាប់ ព្យុះកំណាចនេះក៏បំផ្លាញផ្ទះជាង ៨ ០១០ខ្នង និងពន្លិចកប៉ាល់ខ្នាតតូចចំនួន២៥គ្រឿងនៅខេត្ត Quang Ninh ផងដែរ ខណៈ Hai Phong, Thai Binh, Hai Duong និង Hanoi នៅតែមិនទាន់មានអគ្គិសនីប្រើប្រាស់។
បើនិយាយពីវិស័យកសិកម្មវិញ ស្រូវជិត ១១០ ០០០ហិកតាត្រូវបានជន់លិច ខណៈដំណាំបន្លែ ១៧ ៩២០ហិកតា និងដំណាំហូបផ្លែ ៦ ៩០០ហិកតាត្រូវខូចខាត៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ វៀតណាម ស្លាប់មនុស្សកាន់តែច្រើនដោយសារព្យុះ ខណៈភាគខាងជើង ប្រឈមបំណាក់ដីធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


