ព័ត៌មានអន្ដរជាតិ
អាមេរិក-ចិន ចូលរួមធ្វើសមយុទ្ធរួមគ្នាលើកដំបូង នៅប្រេស៊ីល
សារព័ត៌មាន RT ដោយដកស្រង់ប្រភពពី South China Morning Post បានរាយការណ៍នៅថ្ងៃពុធទី១១ខែកញ្ញាឆ្នាំ២០២៤ថា នេះជាលើកទីមួយហើយ ដែលកងនាវាចរអាមេរិកនិងចិន ចូលរួមក្នុងសមយុទ្ធយោធារួមគ្នា ដឹកនាំដោយកងកម្លាំងប្រដាប់អាវុធប្រេស៊ីល។

«Operation Formosa» គឺជាសមយុទ្ធយោធាដ៏ធំបំផុតមួយនៅតំបន់អាមេរិកឡាទីន ហើយវាត្រូវបានធ្វើជាលើកដំបូងតាំងពីឆ្នាំ១៩៨៨មកម្ល៉េះ នៅជិតទីក្រុង Formosa នៃប្រទេសប្រេស៊ីល ខណៈឆ្នាំនេះ Operation Formosa បានចាប់ផ្តើមឡើងកាលពីសប្តាហ៍មុន ហើយបញ្ចប់នៅថ្ងៃទី១៧ខែកញ្ញា។
អ្នកនាំពាក្យកងកម្លាំងប្រដាប់អាវុធប្រេស៊ីលបានប្រាប់ South China Morning Post ថា សមយុទ្ធឆ្នាំនេះ មានការចូលរួមពីកងទ័ពជើងទឹកចិន៣៣នាក់ និងកងទ័ពជើងទឹកអាមេរិក៥៤នាក់។

តាមការអះអាងពីកងទ័ពជើងទឹកប្រេស៊ីល, នេះជាទម្លាប់ទៅហើយក្នុងការអញ្ជើញប្រទេសជាមិត្តឲ្យចូលរួមក្នុងសមយុទ្ធ។ សារៈសំខាន់នៃការអញ្ជើញបែបនេះ គឺត្រូវបានភ្ជាប់ដោយផ្ទាល់ទៅនឹងឱកាសដើម្បីលើកកម្ពស់ការធ្វើសមាហរណកម្មកាន់តែខ្លាំងរវាងកងទ័ពជើងទឹកប្រេស៊ីល និងកងកម្លាំងនៃប្រទេសជាមិត្ត។
មិនត្រឹមប៉ុណ្ណឹង កងទ័ពប្រហែល ៣ ០០០នាក់មកពីប្រទេសអាហ្សង់ទីន បារាំង អ៊ីតាលី ម៉ិកស៊ិក នីហ្សេរីយ៉ា ប៉ាគីស្ថាន សាធារណរដ្ឋកុងហ្គោ និងអាហ្វ្រិកខាងត្បូង ក៏បានចូលរួមក្នុងសមយុទ្ធនេះដែរ។

សូមបញ្ជាក់ថា យោធាចិននិងអាមេរិក មិនបានធ្វើសមយុទ្ធយោធារួមគ្នាទេចាប់តាំងពីឆ្នាំ២០១៦មក នៅពេលទីក្រុងវ៉ាស៊ីនតោនអញ្ជើញទីក្រុងប៉េកាំងឲ្យចូលរួមក្នុងសមយុទ្ធ Rim of the Pacific ដែលកាលនោះ ចិនបានបញ្ជូននាវាចម្បាំង៥គ្រឿង និងទាហានប្រហែល១ ២០០នាក់។
ទោះជាយ៉ាងណាក៏ដោយ ក្រោយមក មន្ទីរបញ្ចកោណក៏លែងអញ្ជើញទីក្រុងប៉េកាំងឲ្យចូលរួមក្នុងសមយុទ្ធនានាដែរ ដោយសារតែបញ្ហាជម្លោះនៅក្នុងសមុទ្រចិនខាងត្បូង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ចិន រុស្ស៊ី ត្រៀមធ្វើសមយុទ្ធរួមគ្នានៅក្នុងខែកញ្ញានេះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៤ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


