ព័ត៌មានអន្ដរជាតិ
ថៃ ឲ្យអ្នកទេសចរធ្វើចត្តាឡីស័កលើទូកកម្សាន្តដើម្បីរកចំណូល
ឥឡូវនេះ អ្នកទេសចរដែលទៅលេងប្រទេសថៃ អាចចំណាយពេលធ្វើចត្តាឡីស័ករបស់ពួកគេរយៈពេល២សប្តាហ៍នៅលើទូកកម្សាន្ត។
រដ្ឋាភិបាលសង្ឃឹមថា ការផ្តួចផ្តើមគំនិតថ្មីនេះ នឹងនាំមកនូវប្រាក់ចំណូលចំនួន១.៨ពាន់លានបាត (៥៨លានដុល្លារ) ពីការធ្វើទេសចរណ៍ដោយជិះទូកកម្សាន្ត។

គំនិតនេះ មានគោលបំណងស្រោចស្រង់ឡើងវិញនូវឧស្សាហកម្មទេសចរណ៍របស់ប្រទេសថៃ ដែលកំពុងជួបការលំបាកដោយសារតែជំងឺរាតត្បាតកូវីដ១៩។
សេចក្តីប្រកាសកាលពីថ្ងៃចន្ទបានឲ្យដឹងថា កម្មវិធីទូកកម្សាន្តធ្វើចត្តាឡីស័កនេះ នឹងអនុញ្ញាតឲ្យអ្នកទេសចរដែលធ្វើតេស្តអវិជ្ជមានជំងឺកូវីដ១៩ ចំណាយពេលរបស់ពួកគេជិះទូកកម្សាន្តឬកប៉ាល់ទេសចរណ៍ខ្នាតតូចនៅក្នុងខេត្ត ភូកេត។
កម្មវិធីនេះ បានចាប់ផ្តើមទទួលយកអ្នកជិះទូក សម្រាប់ការធ្វើដំណើរសាកល្បងរួចទៅហើយ ហើយទូកប្រហែលជា១០០គ្រឿង ត្រូវបានគេរំពឹងថានឹងចូលរួម។

អ្នកធ្វើដំណើរ ត្រូវពាក់ខ្សែដៃឆ្លាតវៃដែលត្រួតពិនិត្យសញ្ញាសំខាន់ៗរួមមាន សីតុណ្ហភាពនិងសម្ពាធឈាម ក៏ដូចជាតាមដានទីតាំងរបស់អ្នកពាក់ តាមរយៈប្រព័ន្ធ GPS ផងដែរ។
រដ្ឋាភិបាលបាននិយាយថា ឧបករណ៍នេះអាចបញ្ជូនព័ត៌មានសូម្បីតែនៅសមុទ្រក្នុងរង្វង់ចម្ងាយ១០គីឡូម៉ែត្រក៏ដោយ។
ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ពឹងផ្អែកយ៉ាងខ្លាំងទៅលើវិស័យទេសចរណ៍ ប៉ុន្តែកាលពីឆ្នាំមុន បានហាមឃាត់ភ្ញៀវទេសចរដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។

ជំងឺរាតត្បាតកូវីដ១៩បានធ្វើឲ្យចំនួនភ្ញៀវទេសចរនៅតាមតំបន់ទាក់ទាញពេញនិយម មានការធ្លាក់ចុះពី៤០,០០០នាក់ទៅ៥០,០០០នាក់ក្នុងមួយថ្ងៃ មកនៅត្រឹមតែរាប់រយនាក់ប៉ុណ្ណោះ។
កាលពីខែមករា ប្រទេសនេះបានប្រកាសពីគម្រោងមួយ ដែលអនុញ្ញាតឲ្យភ្ញៀវទេសចរចំណាយពេលធ្វើចត្តាឡីស័ករបស់ពួកគេនៅទីលានវាយកូនហ្គោល៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ លំអងផ្កាឬភាគល្អិតតូចៗ អាចបង្កើនអត្រាឆ្លងកូវីដខ្ពស់ ដល់អ្នកអាឡ័កស៊ីច្រមុះ
ចុចអាន៖ អ្នកឆ្លងកូវីដ បង្ហាញរោគសញ្ញាបែបនេះក្នុងរយ:ពេល៩ថ្ងៃដំបូង
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


