Connect with us

ព័ត៌មានអន្ដរជាតិ

ហ្សេលេនស្គី ទៅជួប បៃដិន សុំបាញ់មីស៊ីលចូលជ្រៅក្នុងដី រុស្ស៊ី

បានផុស

នៅ

តាមការបញ្ជាក់ពីសេតវិមាន, នៅថ្ងៃព្រហស្បតិ៍ទី២៦ខែកញ្ញាឆ្នាំ២០២៤ ប្រធានាធិបតីអ៊ុយក្រែនលោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី នឹងជួបជាមួយសមភាគីអាមេរិក ចូ បៃដិន និងលោកស្រីអនុប្រធានាធិបតី កាម៉ាឡា ហារីស បន្ទាប់ពីថ្លែងសុន្ទរកថាក្នុងមហាសន្និបាតអង្គការសហប្រជាជាតិរួចរាល់ ហើយក្នុងជំនួបនោះ ប្រមុខដឹកនាំទីក្រុងកៀវ នឹងលើកយកបញ្ហាអំពីការរឹតត្បិតរបស់ទីក្រុងវ៉ាស៊ីនតោន មិនឲ្យកងទ័ពអ៊ុយក្រែន ប្រើមីស៊ីលរយៈចម្ងាយឆ្ងាយបាញ់ចូលដីរុស្ស៊ី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោក ហ្សេលេនស្គី (ឆ្វេង) និងលោក បៃដិន (រូបថត៖ AP)

លោក John Kirby អ្នកនាំពាក្យសន្តិសុខជាតិសេតវិមាន ប្រាប់ទៅអ្នកសារព័ត៌មាននៅខាងក្រៅកិច្ចប្រជុំ UN ក្នុងទីក្រុងញូវយ៉កថា «ច្បាស់ណាស់ បញ្ហានេះនឹងត្រូវលើកឡើង ប៉ុន្តែយ៉ាងណា លោក បៃដិន នឹងមិនដូរគោលនយោបាយឡើយ ហើយនៅតែប្តេជ្ញាចិត្តដដែល រឿងប្រើមីស៊ីលនេះ»។

ទីក្រុងកៀវ នៅតែចិញ្ចឹមចិត្តសុំឲ្យអាមេរិកនិងសម្ព័ន្ធមិត្តទាំងឡាយ កុំហាមឃាត់ខ្លួនប្រើប្រាស់សព្វាវុធដែលពួកគេផ្តល់ឲ្យ ដូចជា មីស៊ីលរយៈចម្ងាយឆ្ងាយ ATACMS បាញ់ចូលជ្រៅទៅក្នុងប្រទេសរុស្ស៊ី។

ពាក់ព័ន្ធរឿងនេះ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានព្រមានកាលពីដើមខែថា ការបើកភ្លើងខៀវឲ្យអ៊ុយក្រែនប្រើអាវុធរយៈចម្ងាយឆ្ងាយបាញ់ចូលដីរុស្ស៊ី នឹងនាំឲ្យសហរដ្ឋអាមេរិកក៏ដូចជាអង្គការណាតូ ចូលដៃដោយផ្ទាល់នៅក្នុងសង្រ្គាមបើកចំហប្រឆាំងរុស្ស៊ី។

លោកថែមទាំងគំរាមទៀតថា ទង្វើបែបនេះនឹងមិនអាចជួយអ៊ុយក្រែនឲ្យទទួលបានផ្លែផ្កាឬឈ្នះសង្គ្រាមបានឡើយ ហើយផ្ទុយទៅវិញ រុស្ស៊ី អាចនឹងបង្ខំចិត្តឆ្លើយតបយ៉ាងសមស្រប ដែលការលើកឡើងនេះធ្វើឲ្យគេបារម្ភថា លោកពូទីន អាចនឹងបាញ់នុយក្លេអ៊ែរ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ រុស្ស៊ី ទម្លាយតួលេខជនស៊ីវិល ស្លាប់និងរបួស ពេលអ៊ុយក្រែន វាយលុកឆ្លងដែនទ្រង់ទ្រាយធំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម