Connect with us

ព័ត៌មានអន្ដរជាតិ

លោក Lavrov គំរាម អាមេរិក ថា រុស្ស៊ីគឺជាមហាអំណាចនុយក្លេអ៊ែរ

បានផុស

នៅ

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានសង្កត់ធ្ងន់ថា រុស្ស៊ីគឺជាមហាអំណាចនុយក្លេអ៊ែរ ហើយថែមទាំងគំរាមប្រឆាំងសហរដ្ឋអាមេរិក និងបណ្ដាប្រទេសអឺរ៉ុបដែលនៅតែបន្តគាំទ្រផ្នែកយោធាដល់អ៊ុយក្រែន។

ថ្លែងក្នុងសុន្ទរកថានៅឯមហាសន្និបាតអង្គការសហប្រជាជាតិនាទីក្រុងញូវយ៉កកាលពីថ្ងៃសៅរ៍ លោក Lavrov បានចោទប្រកាន់ប្រទេសលោកខាងលិចថា ព្យាយាមយកអ៊ុយក្រែនដើម្បីជាឈ្នាន់វាយប្រហាររុស្ស៊ី។

ទោះយ៉ាងណា លោក Lavrov មិនចាប់អារម្មណ៍នឹងការគំរាមកំហែងទាំងនោះឡើយ ប៉ុន្តែលោកព្រមានទៅវិញអំពីគ្រោះថ្នាក់នៃប្រទេសដែលចង់ប្រយុទ្ធយកឈ្នះលើមហាអំណាចនុយក្លេអ៊ែរដូចជា រុស្ស៊ី ជាដើម។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានឆ្លើយតបទៅវិញថា តាមរយៈសកម្មភាពបច្ចុប្បន្ននេះ មានតែការប្រយុទ្ធគ្នាប៉ុណ្ណោះទើបបង្ខំឲ្យរុស្ស៊ីចូលទៅរកផ្លូវសន្តិភាព ខណៈដែលរុស្ស៊ីមិនដកដៃវាយប្រហារលើមន្ទីរពេទ្យ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលផ្សេងទៀតរបស់អ៊ុយក្រែនឡើយ៕

រូបភាព៖ AP
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ ៖ សាង ស្រីល័ក្ខ

ចុចអាន៖​អ៊ីស្រាអែល​អះអាងថាខ្លួន​សម្លាប់​លោក Nasrallah​មេដឹកនាំ​ហេស​បូឡា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម