ព័ត៌មានអន្ដរជាតិ
ឡើងកាន់តំណែងបាន២ថ្ងៃ ប្រមុខណាតូថ្មី គាំទ្រឲ្យអ៊ុយក្រែន បាញ់ចូលជ្រៅក្នុងដីរុស្ស៊ី
សម្រាប់ដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ទីក្រុងកៀវ ក្នុងនាមជាប្រមុខអង្គការណាតូថ្មី, លោក Mark Rutte បានបង្ហាញការគាំទ្រអ៊ុយក្រែន យ៉ាងពេញទំហឹង ហើយអំពាវនាវដល់បណ្តាប្រទេសលោកខាងលិចឈប់ស្ទាក់ស្ទើរទៅ គួរតែអនុញ្ញាតឲ្យអ៊ុយក្រែន ប្រើអាវុធទំនើបៗបាញ់ចូលជ្រៅក្នុងដីរុស្ស៊ី ដើម្បីវាយប្រហារទីតាំងយោធា។

លោក Rutte ទើបឡើងកាន់តំណែងជាអគ្គលេខាធិការអង្គការណាតូបានត្រឹម៤៨ម៉ោងប៉ុណ្ណោះ ក៏ស្រាប់តែបង្ហាញវត្តមានយ៉ាងភ្ញាក់ផ្អើលនៅទីក្រុងកៀវតែម្តង ហើយក្នុងអំឡុងដំណើរទស្សនកិច្ចនោះ លោកបានប្រាប់ទៅប្រធានធិបតីអ៊ុយក្រែន Volodymyr Zelenskyy ថា «ជាក់ស្តែង! អ៊ុយក្រែនមានសិទ្ធិការពារខ្លួន ហើយច្បាប់អន្តរជាតិនៅខាងអ៊ុយក្រែនជានិច្ច។ សិទ្ធិការពារខ្លួនរបស់អ៊ុយក្រែន មិនមែនមានត្រឹមព្រំដែនទេ ហើយរុស្ស៊ីកំពុងបន្តសង្រ្គាមខុសច្បាប់។ នោះមានន័យថា ការកំណត់គោលដៅលើយន្តហោះចម្បាំងនិងមីស៊ីលរបស់រុស្ស៊ី មុនពេលពួកគេប្រើប្រឆាំងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលអ៊ុយក្រែន ពិតជាអាចជួយសង្រ្គោះជីវិតមនុស្សបាន»។
ជាយូរមកហើយ អ៊ុយក្រែនតែងទទូចសុំលោកខាងលិច ឲ្យអនុញ្ញាតដល់ខ្លួនបើកការវាយប្រហារចូលជ្រៅក្នុងប្រទេសរុស្ស៊ី។ ប៉ុន្តែបញ្ហានេះត្រូវបានសហរដ្ឋអាមេរិក អាល្លឺម៉ង់ និងបណ្តាប្រទេសអឺរ៉ុបមួយចំនួនជំទាស់ ដោយបារម្ភថា វាធ្វើឲ្យជម្លោះជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន កាន់តែរីកធំ គាប់ជួនថ្មីៗនេះ ទីក្រុងមូស្គូថែមទាំងកែប្រែគោលការណ៍បាញ់នុយក្លេអ៊ែររបស់ខ្លួនទៅទៀត។

សូមបញ្ជាក់ថា មតិគាំទ្ររបស់លោក Rutte កើតឡើងមុនកិច្ចប្រជុំកំពូលដ៏សំខាន់មួយ ដឹកនាំដោយប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden នៅថ្ងៃទី១២ខែតុលា ដែលនឹងមានការចូលរួមពីសំណាក់មេដឹកនាំគាំទ្រអ៊ុយក្រែនជាច្រើនរូបនៅក្នុងទម្រង់ដែលហៅថា Ramstein៕
ក្នុងកិច្ចប្រជុំនោះ គេសង្ឃឹមថា មេដឹកនាំទាំងឡាយនឹងប្រមែប្រមូលបានការគាំទ្រនិងជំនួយយោធាបន្ថែមទៀត ដើម្បីជួយអ៊ុយក្រែន យកទៅតទាំងជាមួយរុស្ស៊ី៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ សម្ព័ន្ធមិត្តរុស្ស៊ី គំរាមឲ្យណាតូត្រៀមទទួលនុយក្លេអ៊ែរ បើហ៊ានវាយប្រហារទឹកដីរបស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


