ព័ត៌មានអន្ដរជាតិ
ទ័ពចិនធ្វើបាបអ្នកនេសាទវៀតណាមនិងរឹបអូសផលនេសាទនៅជិតកោះជម្លោះក្នុងសមុទ្រចិនខាងត្បូង
ប្រទេសវៀតណាមបានថ្កោលទោសប្រទេសចិនជុំវិញករណីបុគ្គលិកអនុវត្តច្បាប់របស់ចិនវាយប្រហារអ្នកនេសាទ វៀត ណាមចំនួន១០នាក់ ធ្វើឱ្យខូចខាតឧបករណ៍នេសាទនិងរឹបអូសត្រីប្រហែល៤តោននៅជិតប្រជុំកោះ Paracel ដែលមានជម្លោះក្នុងសមុទ្រចិនខាងត្បូង។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី០៤ខែកញ្ញានេះ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាម បានឱ្យដឹងថា អ្នកនេសាទបីនាក់បានរងរបួសបាក់អវៈយវៈ ហើយអ្នកផ្សេងទៀតរងរបួសរាងកាយផ្សេងៗទៀត។ អ្នកខ្លះត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីពួកគេត្រឡប់មកខេត្ត Quang Ngai វិញកាលពីល្ងាចថ្ងៃចន្ទ។
ក្រសួងការបរទេសវៀតណាម បានស្តីបន្ទោស បុគ្គលិកអនុវត្តច្បាប់របស់ចិនចំពោះការវាយប្រហារនេះ ដោយនិយាយថាពួកគេបានរំលោភយ៉ាងធ្ងន់ធ្ងរនូវអធិបតេយ្យភាពរបស់វៀតណាមនៅក្នុងប្រជុំកោះ Paracel ខណៈច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងមេដឹកនាំនៃប្រទេសទាំងពីរក្នុងការគ្រប់គ្រងទឹកដីរបស់ពួកគេឱ្យកាន់តែប្រសើរឡើងក្នុងជម្លោះកន្លងមក។
ពាក់ព័ន្ធបញ្ហានេះមន្ត្រីចិនមិនបានចេញប្រតិកម្មភ្លាមៗទេ។ ទោះយ៉ាងណាវៀតណាមបានបញ្ជូនកំណត់ទូតតវ៉ានិងការប្រកាសអាសន្នជុំវិញការវាយប្រហារទៅឯកអគ្គរដ្ឋទូតចិននៅរដ្ឋធានីហាណូយ។
យោងតាម អ្នកនាំពាក្យក្រសួងការបរទេសវៀត ណាមលោក Pham Thu Hang បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា វៀតណាមទាមទារឱ្យទីក្រុង ប៉េកាំង គោរពអធិបតេយ្យភាពរបស់ខ្លួននៅក្នុងប្រជុំកោះ Paracel បើកការស៊ើបអង្កេត និងផ្តល់ព័ត៌មានអំពីការវាយប្រហារនេះ។
យោងតាមកាសែតវៀតណាម Tien Phong បានដកស្រង់សម្តីអ្នកនេសាទម្នាក់ឈ្មោះ Tran Tien Cong ដោយនិយាយថា កប៉ាល់បរទេសពីរគ្រឿងបានចូលមកជិតពួកគេពីខាងក្រោយ ហើយបុគ្គលិកកប៉ាល់ចិនបានឡើងលើទូករបស់ពួកគេ ហើយបានចាប់ផ្តើមវាយអ្នកនេសាទដោយបង្គោលធ្វើពីដែកប្រវែងមួយម៉ែត្រ។
អ្នកនេសាទវៀតណាមបាន ភ័យស្លន់ស្លោ និងមិនបានតបតវិញទេ ដោយសារតែពួកគេត្រូវបានហ៊ុំព័ទ្ធដោយអ្នកវាយប្រហារប្រមាណ៤០នាក់។ អ្នកនេសាទម្នាក់ទៀតបានលើកឡើងថា អ្នកវាយប្រហារបានបញ្ជាឱ្យពួកគេជិះទូកត្រឡប់ទៅប្រទេស វៀតណាមវិញ និងបានរឹបអូសឧបករណ៍នេសាទ និងឧបករណ៍ចាប់ត្រីរបស់ពួកគេ និងត្រូវបានបង្ខំឱ្យលុតជង្គង់មុនពេលដែលអ្នកវាយប្រហារទាំងនោះចាកចេញ។

ប្រទេសចិនកាន់តែមានភាពឆេវឆាវក្នុងការអះអាងការទាមទារកាន់កាប់ស្ទើរតែសមុទ្រចិនខាងត្បូងទាំងមូល ខណៈដែលតាមរយៈផ្លូវទឹកនេះមានប្រហែល៥ពាន់ពាន់លានដុល្លារនៅក្នុងពាណិជ្ជកម្មពិភពលោកឆ្លងកាត់ជារៀងរាល់ឆ្នាំ។ ក្រៅពីនេះ បាតសមុទ្រដ៏ធំសម្បើមនេះក៏មានប្រេង និងឧស្ម័នធម្មជាតិដែរ។ ក្រៅពីចិន និងហ្វីលីពីន វៀតណាម ម៉ាឡេស៊ី ប្រ៊ុយណេ និងតៃវ៉ាន់ក៏មានការទាមទារត្រួតស៊ីគ្នានៅក្នុងផ្លូវទឹកយុទ្ធសាស្ត្រនេះផងដែរ។
ចំណែកសហរដ្ឋអាមេរិកមិនមានការអះអាងណាមួយនៅក្នុងដែនទឹកដែលមានជម្លោះនោះទេ ប៉ុន្តែបានដាក់ពង្រាយនាវាកងទ័ពជើងទឹក និងយន្តហោះចម្បាំងរបស់កងទ័ពអាកាស ដើម្បីល្បាតផ្លូវទឹក និងលើកកម្ពស់សេរីភាពនៃការធ្វើនាវា ចរណ៍ និងការហោះហើរពីលើ ខណៈចិនបានព្រមានអាមេរិកកុំឲ្យជ្រៀតជ្រែកដោយចិនថា វាជាជម្លោះអាស៊ីសុទ្ធសាធ។
ប្រជុំកោះ Paracel ស្ថិតនៅចម្ងាយប្រហែល ៤០០គីឡូម៉ែត្រ ពីឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេសវៀតណាម និងប្រហែលចម្ងាយដូចគ្នាពីខេត្ត Hainan ភាគខាងត្បូងបំផុតរបស់ប្រទេសចិន ក្នុងនោះប្រទេសទាំងពីររួមជាមួយកោះតៃវ៉ាន់ទាមទារយកកោះនេះដូចៗគ្នា។
ប្រជុំកោះទាំងនោះស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប្រទេសចិនតាំងពីឆ្នាំ ១៩៧៤ នៅពេលដែលទីក្រុងប៉េកាំងបានដណ្តើមយកពួកវាពីប្រទេសវៀតណាមនៅក្នុងជម្លោះដែនសមុទ្រដ៏ខ្លី ប៉ុន្តែមានអំពើហិង្សា។ ប្រទេសចិនក៏មានកំពង់ផែ និងអគារតូចៗនៅលើកោះនេះអស់រយៈពេលជាច្រើនឆ្នាំ រួមជាមួយនឹងឧទ្ធម្ភាគចក្រ និងរ៉ាដាផងដែរ៕
អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


