ព័ត៌មានអន្ដរជាតិ
ព្យុះ Helene ទំនងរុញប្រជាប្រិយភាពលោកស្រី ហារីសខ្ពស់ជាងលោកដូ ណាល់ត្រាំ
ការបោះឆ្នោតសហរដ្ឋអាមេរិកនៅសល់ត្រឹមតែ១ខែទៀតប៉ុណ្ណោះ ប៉ុន្តែឥទ្ធិពលព្យុះសង្ឃរា Helene ដែលសម្លាប់មនុស្ស ជាង២០០នាក់ អាចនឹងក្លាយទៅជាកត្តាសំខាន់ក្នុងការគំណត់ជោគវាសនារបស់បេក្ខភាពប្រធានាធិបតីសហរដ្ឋអាមេរិកគឺអនុប្រធានាធិបតី កាម៉ាឡា ហារីស មកពីគណបក្សប្រជាធិបតេយ្យ ឈានមុខធៀបអតីតប្រធានាធិបតី ដូណាល់ ត្រាំ តំណាងគណបក្សសាធារណៈរដ្ឋ។

ការបោះឆ្នោតប្រធានាធិបតីនៅសហរដ្ឋអាមេរិកនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ខែវិច្ឆិកាខាងមុខនេះ ខណៈពេលដែលលទ្ធផលស្ទង់មតិបោះឆ្នោតសម្រាបការគាំទ្របេក្ខជនទាំងពីរនៅតែប្រកៀកប្រកិតគ្នា។ ក៏ប៉ុន្តែក៏មានសេចក្តីរាយការណ៍ខ្លះថា ព្យុះសង្ឃរា Helene ដែលប៉ះពាល់រដ្ឋរហូតដល់ទៅ៦ និងបានក្លាយជាខ្យល់ព្យុះដ៏សាហាវបំផុតមួយនៅក្នុងសហរដ្ឋអាមេរិក យ៉ាងហោចណាស់ចាប់តាំងពីការបង្កើតឡើងនៃការព្យាករណ៍អាកាសធាតុសម័យទំនើប។
មានអ្នកស្លាប់យ៉ាងហោចណាស់ ២១៣នាក់ នៅក្នុងរដ្ឋចំនួន៦ដែលជាលទ្ធផលនៃព្យុះនេះ ដែលទឹកជំនន់ ខ្យល់ និងព្យុះបានធ្វើឱ្យសហគមន៍ជន់លិចពីភាគអាគ្នេយ៍ទៅភាគខាងត្បូងនៃតំបន់ជួរភ្នំ Appalachians។ នេះបើយោងតាមចុះផ្សាយរបស់ The Washinton Post នៅថ្ងៃទី៤ខែតុលា។
មនុស្សជាច្រើននៅតែមិនទាន់ត្រូវបានកំណត់ចំនួននៅឡើយ ស្របពេលដែលក្រុមមន្ត្រីបាននិយាយថា ពួកគេរំពឹងថា ចំនួនអ្នកស្លាប់នឹងកើនឡើង ដោយសារតែកិច្ចខិតខំប្រឹងប្រែងស្វែងរក និងប្រតិបត្តិការជួយសង្គ្រោះនៅតែបន្ត។
ប្រតិបត្តិការជួយសង្គ្រោះក្នុងព្យុះដ៏សាហាវនេះបានអូសបន្លាយជាច្រើនថ្ងៃ ស្របនឹងឥទ្ធិពលព្យុះនៅតែបន្ត បានហាក់បានជួយលើកកម្ពស់ប្រជាប្រិយភាពរបស់លោកស្រី កាម៉ាឡា ហារីស តាមរយៈការងាររដ្ឋាភិបាលលោក ចូ បៃដិន និង លោកស្រី ហារីស កំពុងតែដឹកនាំ។
ចំនួនអ្នកស្លាប់ដែលបានធ្វើបច្ចុប្បន្នភាពកើនឡើងទ្វេដងនូវអ្វីដែលមន្ត្រីបានរាយការណ៍ពីមុនមក នៅពេលដែលប្រធានាធិបតី ចូ បៃដិន បានទៅទស្សនាតំបន់ដែលរងការខូចខាតដោយព្យុះក្នុងរដ្ឋផ្លរីដា ហើយអនុប្រធានាធិបតី កាម៉ាឡា ហារីស បានធ្វើដំណើរដាច់ដោយឡែកមួយទៅកាន់ Georgia កាលពីថ្ងៃព្រហស្បតិ៍។

យោង ALJAZEERA ដំណើរទស្សនកិច្ចដាច់ដោយឡែករបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន និងអនុប្រធានាធិបតី បានកើតឡើងបន្ទាប់ពីអតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ ដែលជាបេក្ខជនមកពីគណបក្សសាធារណរដ្ឋនៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកនាពេលខាងមុខ បានធ្វើការអះអាងខុសអំពីការឆ្លើយតបរបស់រដ្ឋបាលដោយចោទប្រកាន់ថា បានដកជំនួយពីតំបន់សាធារណៈរដ្ឋ។
លោកស្រី ហារីស កំពុងស្ថិតក្រោមការតាមដានយកចិត្តទុកដាក់យ៉ាងដិតដល់ នៅពេលដែលកិច្ចខិតខំប្រឹងប្រែងរបស់នាងសម្រាប់កៅអីសេតវិមានបានឈានចូលដល់ទីទាល់ ហើយដោយសារព្យុះ Helene បានធ្វើឱ្យលោកស្រីមានឱកាស ឈានជើងចូលដល់រដ្ឋ Georgia និង North Carolina ជាទីដែលយគណបក្សសាធារណ៖តែងតែឈ្នះ៕
ដោយ រ៉ាន់ រើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


