ព័ត៌មានអន្ដរជាតិ
F-16 របស់ហូឡង់ បានទៅដល់ដៃអ៊ុយក្រែន ហើយ
ដូចការសន្យា! ឥឡូវ ប្រទេសហូឡង់ បានប្រគល់យន្តហោះចម្បាំង F-16 ទៅដល់ដៃអ៊ុយក្រែនហើយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃចន្ទទី៧ខែតុលាឆ្នាំ២០២៤។

កាលពីឆ្នាំមុន ហូឡង់ បានសន្យាផ្តល់យន្តហោះចម្បាំងផលិតដោយអាមេរិកចំនួន២៤គ្រឿង ទៅឲ្យកងទ័ពអាកាសអ៊ុយក្រែន ហើយក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុង Kiev និង Kharkov កាលពីថ្ងៃអាទិត្យទី៦ខែតុលាឆ្នាំ២០២៤ រដ្ឋមន្ត្រីការពារជាតិហូឡង់ Ruben Brekelmans បានបញ្ជាក់យ៉ាងច្បាស់អំពីជំនួយយោធារបស់ប្រទេសគាត់ ទៅឲ្យអ៊ុយក្រែន។
ក្នុងសេចក្តីប្រកាសលើបណ្តាញសង្គម X រដ្ឋមន្ត្រីរូបនេះអះអាងថា «នេះជាលើកដំបូងហើយ! ខ្ញុំសូមប្រកាសថា យន្តហោះ F-16 ក្រុមទី១ របស់ហូឡង់ ត្រូវបានប្រគល់ឲ្យអ៊ុយក្រែន។ លើសពីនេះ រដ្ឋាភិបាលទីក្រុងអាំស្ទែដាំ នឹងវិនិយោគទឹកប្រាក់ ៤៣៩លានដុល្លារអាមេរិក ដើម្បីអភិវឌ្ឍយន្តហោះគ្មានមនុស្សបើកទំនើបៗសម្រាប់យោធាអ៊ុយក្រែន»។

ទីក្រុងកៀវបានទទូចជាយូរមកហើយថា យន្តហោះចម្បាំង F-16 ពិតជាសំខាន់បំផុតដើម្បីបង្កើនសមត្ថភាពដែនអាកាសរបស់ខ្លួន និងដើម្បីទប់ទល់ការវាយឆ្មក់តាមអាកាសរបស់រុស្ស៊ី។
ពាក់ព័ន្ធជំនួយយោធា, ប្រទេសហូឡង់ បានជួយអ៊ុយក្រែន អស់ទឹកប្រាក់ ៤.១២ពាន់លានដុល្លារអាមេរិកហើយ បើគិតចាប់តាំងពីឆ្នាំ២០២២មក ហើយកាលពីដើមឆ្នាំនេះ ទីក្រុងអាំស្ទៃដាំ ក៏ប្រកាសដែរថា ខ្លួននឹងរៀបចំប្រព័ន្ធមីស៊ីលការពារដែនអាកាស Patriot ឲ្យអ៊ុយក្រែនផងដែរ។
យ៉ាងណាក្តី ទីក្រុងមូស្គូតែងតែប្រតិកម្មចំពោះការផ្តល់ជំនួយបែបនេះ ដោយព្រមានថា ទោះបរទេសបន្តជួយទីក្រុងកៀវមិនដកដៃបែបនេះក៏ដោយ ក៏មិនអាចបញ្ឈប់កងទ័ពរបស់ខ្លួនពីការវាយលុកអ៊ុយក្រែនបានដែរ។ លើសពីនេះ រុស្ស៊ីគំរាមថា ជំនួយរបស់លោកខាងលិច មានតែបង្កើនហានិភ័យនៃការប៉ះទង្គិចដោយផ្ទាល់រវាងរុស្ស៊ី និងអង្គការណាតូប៉ុណ្ណោះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ឡើងកាន់តំណែងបាន២ថ្ងៃ ប្រមុខណាតូថ្មី គាំទ្រឲ្យអ៊ុយក្រែន បាញ់ចូលជ្រៅក្នុងដីរុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


