ព័ត៌មានអន្ដរជាតិ
ព្រលឹងចុងសក់! យន្តហោះដឹកមនុស្ស ១៩៧នាក់ ត្រូវភ្លើងឆេះពេលចុះចតនៅ អាមេរិក
តាមការចុះផ្សាយរបស់ RT, យន្តហោះ Airbus 321 មួយគ្រឿងរបស់ក្រុមហ៊ុន Frontier Airlines ដែលមានដឹកមនុស្សចំនួន១៩៧នាក់ បានឆេះភ្លើងអំឡុងពេលចុះចតជាបន្ទាន់នៅឯអាកាសយានដ្ឋាន Harry Reid ក្នុងទីក្រុង Las Vegas នៃរដ្ឋ Nevada កាលពីថ្ងៃអាទិត្យទី៦ខែតុលាឆ្នាំ២០២៤ (ពេលវេលានៅកម្ពុជា)។

ពាក់ព័ន្ធបញ្ហានេះ រដ្ឋបាលអាកាសចរណ៍សហព័ន្ធ (FAA) បានចេញសេចក្តីថ្លែងការណ៍ថា ជើងហោះហើរលេខ១៣២៦ ដែលចាកចេញពីទីក្រុង San Diego ទៅ Las Vegas ដំបូងឡើយមានហុយផ្សែងចេញពីកាប៊ីន ហើយត្បិតតែមានបញ្ហាបែបនេះមែន ប៉ុន្តែពីឡុតនៅតែអាចចុះចតដោយសុវត្ថិភាព រួចក្រុមការងារក៏បានពន្លត់ភ្លើងនៅត្រង់ម៉ាស៊ីន។
អ្នកដំណើរដែលជិះក្នុងនោះ នាំគ្នាភ័យព្រលឹងចុងសក់ ប៉ុន្តែជាសំណាងល្អ គ្មាននរណាម្នាក់រងរបួសក្នុងឧបទ្ទវហេតុនេះទេ ព្រោះពួកគេត្រូវបានជម្លៀសចេញទាន់ពេលវេលា។

ស្របពេលជាមួយគ្នានោះ ក្រុមហ៊ុន Frontier ប្រកាសថា ខ្លួនកំពុងបើកការស៊ើបអង្កេតរកមូលហេតុពិត ជុំវិញការឆេះនេះ។
សូមបញ្ជាក់ថា មួយរយៈចុងក្រោយ គេឃើញថា វិស័យអាកាសចរណ៍បានបង្កជាក្តីបារម្ភយ៉ាងខ្លាំង ដោយសារតែយន្តហោះតែមានបញ្ហាជាបន្តបន្ទាប់។ ជាក់ស្តែង កាលពីខែមុនក្រុមហ៊ុន Cathay Pacific បានផ្អាកការហោះហើររបស់យន្តហោះ Airbus 350 ទាំងមូល ក្រោយរកឃើញថា វាមានបញ្ហាម៉ាស៊ីន៕
សូមទស្សនាវីដេអូ៖
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ យន្តហោះដឹកមនុស្ស ២៧៦នាក់ ខូចហ្វ្រាំងនិងឆេះម៉ាស៊ីន ពេលចុះចតនៅ ជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


