ព័ត៌មានអន្ដរជាតិ
ប្រេស៊ីល បំបែកកំណត់ត្រាថ្មី មួយថ្ងៃមានអ្នកស្លាប់ដោយសារកូវីដជិត២ពាន់នាក់ ឆ្លងជាង៧ម៉ឺនករណី
ការស្លាប់ប្រចាំថ្ងៃដោយសារវីរុសកូវីដ១៩នៅក្នុងប្រទេសប្រេស៊ីល បានបំបែកកំណត់ត្រាថ្មីទៀត ខណៈជំងឺរាតត្បាតនេះកំពុងធ្វើឲ្យប្រព័ន្ធសុខាភិបាលឈានទៅរកការដួលរលំ ហើយកម្មវិធីចាក់វ៉ាក់សាំងមានភាពយឺតយ៉ាវ។

ក្រសួងសុខាភិបាលបានរាយការណ៍កាលពីថ្ងៃអង្គារថា អ្នកស្លាប់ថ្មីប្រចាំថ្ងៃដោយសារជំងឺកូវីដ១៩នៅក្នុងប្រទេសនេះ មានចំនួន១,៩៧២នាក់។ ប្រេស៊ីលជាប្រទេសមានអ្នកស្លាប់ច្រើនបំផុតលំដាប់ទី២នៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក។
ប្រេស៊ីលក៏បានរាយការណ៍ផងដែរនូវករណីថ្មី ចំនួន៧០,៧៦៤ករណី ដែលមានន័យថា ឥឡូវនេះមានមនុស្ស១១.១លាននាក់ហើយបានឆ្លងវីរុសនេះនៅក្នុងប្រទេសប្រេស៊ីល ខណៈយ៉ាងតិច២៦៨,៣៧០នាក់បានស្លាប់។

គួរបញ្ជាក់ថា កំណត់ត្រាចាស់នៃមរណភាពប្រចាំថ្ងៃ ត្រូវបានកំណត់នៅថ្ងៃទី៣ខែមីនា ដែលកាលនោះមានអ្នកស្លាប់ជាង១,៩០០នាក់។ តួលេខនេះបានកើនឡើងជាលំដាប់ ក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Al Jazeera
ចុចអាន៖ នៅតែធ្ងន់ធ្ងរ! ២៤ម៉ោងចុងក្រោយ ប្រេស៊ីល មានអ្នកស្លាប់១,៥៥៥នាក់ទៀតដោយសារកូវីដ
ចុចអាន៖ ធ្ងន់ធ្ងរបំផុត! មួយថ្ងៃ ប្រេស៊ីល មានអ្នកស្លាប់ដោយសារកូវីដជិត២ពាន់នាក់ និងឆ្លងជាង៧ម៉ឺនករណី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៦ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


