ព័ត៌មានអន្ដរជាតិ
កូរ៉េខាងត្បូង៖ រថយន្តជាង៦ម៉ឺនគ្រឿងត្រូវប្រមូលមកវិញដោយសារបញ្ហាគ្រឿងបន្លាស់
ក្រសួងដឹកជញ្ជូនកូរ៉េខាងត្បូង បានឲ្យដឹងថា ក្រុមហ៊ុន Hyundai Motor Co. និងក្រុមហ៊ុនផលិតរថយន្តពីរផ្សេងទៀត មានក្រុមហ៊ុន Kia Corp និង GM Korea នឹងស្ម័គ្រចិត្តប្រមូលរថយន្តជាង៦០០០០គ្រឿងមកវិញ ដោយសារមានបញ្ហាគ្រឿងបន្លាស់។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhab នៅថ្ងៃទី១០ខែតុលានេះ។

ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន បាននិយាយថា ក្រុមហ៊ុនទាំងបី កំពុងប្រមូលមកវិញនូវរថយន្តចំនួន ៦០៧៥០២ គ្រឿងនៃម៉ូដែល១០ផ្សេងគ្នា។ ចំពោះបញ្ហាដែលជំរុញឱ្យមានការប្រមូលមកវិញ រួមមានកំហុសក្នុងការរចនាឧបករណ៍គ្រប់គ្រងពោងសុវត្ថិភាពក្នុងរថយន្តចំនួន ៣១២៧៤៤ គ្រឿងរបស់រថយន្ត Hyundai ពីរម៉ូដែល រួមទាំងរថយន្ត Sonata sedan និង ២៨៥៣២៧ គ្រឿងនៃម៉ូដែល Kia ពីរ រួមទាំង Forte ផងដែរ។
ដូចគ្នានេះ ៨៥៩២គ្រឿងនៃម៉ូដែល EV9 របស់ក្រុមហ៊ុន Kia នឹងត្រូវប្រមូលមកវិញដោយសារតែកំហុសផ្នែកសូវែរនៅក្នុងប្រព័ន្ធហ្វ្រាំងអេឡិចត្រូនិច។ ជាមួយគ្នានេះយានជំនិះសរុបចំនួន ៨៣៩គ្រឿងនៅទូទាំង៣ម៉ូដែល រួមទាំងរថយន្ត Escalade ដែលនាំចូល និងលក់ដោយក្រុមហ៊ុន GM Korea កំពុងស្ថិតក្រោមវិធានការកែតម្រូវផងដែរ ដោយសារបញ្ហាផ្នែកទន់នៅក្នុងប្រព័ន្ធហ្វ្រាំងអេឡិចត្រូនិច៕
គួរបញ្ជាក់ថា មិនត្រឹមតែក្រុមហ៊ុនទាំងបីនៅក្នុងប្រទេសកូរ៉េខាងត្បូងនោះទេ ក៏មានក្រុមហ៊ុននៅក្នុងប្រទេសផ្សេងៗជាច្រើនទៀតជាពិសេសនៅអាមេរិកជាញឹកញាប់បានប្រមូលរថយន្តត្រឡប់មកវិញរាប់ពាន់ រាប់ម៉ឺនគ្រឿង ដោយសារតែបញ្ហាគ្រឿងបន្លាស់ បញ្ហាប្រព័ន្ធហ្វ្រាង និងបញ្ហាពោងសុវត្តិភាពជាដើម៕


អត្ថបទ៖ ប៊ុន សុភាព
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


