ព័ត៌មានអន្ដរជាតិ
កិច្ចប្រជុំកម្រិតខ្ពស់រវាងអ៊ុយក្រែន និងលោកខាងលិច ត្រូវលុបចោលវិញ
តាមការចុះផ្សាយរបស់ RT កាលពីថ្ងៃពុធទី៩ខែតុលាឆ្នាំ២០២៤, ជំនួបកំពូលនៃបណ្តាមេដឹកនាំប្រទេសជាអ្នកគាំទ្រអ៊ុយក្រែន ដែលគ្រោងប្រព្រឹត្តធ្វើឡើងនៅអាល្លឺម៉ង់ ត្រូវបានលុបចោលហើយ ក្រោមហេតុផលថា ប្រធានាធិបតីអាមេរិក Joe Biden អវត្តមាន។

ដើមឡើយ កិច្ចប្រជុំ Ramstein នៅមូលដ្ឋានទ័ពអាកាសអាមេរិកក្នុងប្រទេសអាល្លឺម៉ង់ នឹងមានការចូលរួមពីសំណាក់លោក Biden, អធិការបតីអាល្លឺម៉ង់ Olaf Scholz និងប្រធានាធិបតីអ៊ុយក្រែន Vladimir Zelensky ប៉ុន្តែដោយសារឥឡូវមេដឹកនាំសេតវិមានសម្រេចមិនចូលរួម ទើបប្រមុខរដ្ឋាភិបាលទីក្រុងកៀវ អំពាវនាវឲ្យមានការរៀបចំកាលបរិច្ឆេទថ្មី។
ពាក់ព័ន្ធការមិនចូលរួមរបស់លោក Biden នេះដែរ, អ្នកនាំពាក្យសេតវិមានលោកស្រី Karine Jean-Pierre ប្រកាសកាលពីថ្ងៃពុធថា លោកប្រធានាធិបតី ត្រូវផ្អាកដំណើរទៅប្រទេសអាល្លឺម៉ង់សិន ដោយសារតែបញ្ហាកំពូលព្យុះសង្ឃរា Milton ហើយក្រោយមក លោក Biden ក៏ពន្យល់ដែរថា «ខណៈពេលនេះខ្ញុំមិនអាចចេញក្រៅប្រទេសបានឡើយ ប៉ុន្តែប្រហែលជាអាចចូលរួមនៅថ្ងៃខាងមុខ»។
តាមការគ្រោងទុក ពីដំបូង លោក Biden ត្រូវធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសអាល្លឺម៉ង់ នៅថ្ងៃទី១០ដល់១៣ខែតុលា ហើយនោះនឹងក្លាយជាដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងនៅអាល្លឺម៉ង់ដោយប្រធានាធិបតីអាមេរិកកំពុងកាន់តំណែងមួយរូប ក្នុងរយៈពេលជិត៤០ឆ្នាំ។
សូមបញ្ជាក់ថា ចាប់តាំងពីជម្លោះរុស្ស៊ី-អ៊ុយក្រែនផ្ទុះឡើងនៅខែកុម្ភៈឆ្នាំ២០២២មក ប្រទេសជាង៥០រួមទាំងរដ្ឋសមាជិកណាតូភាគច្រើនផងដែរ បានបង្កើតក្រុមទំនាក់ទំនងការពារជាតិអ៊ុយក្រែន ខណៈរដ្ឋមន្ត្រីការពារជាតិនៃបណ្តាប្រទេសទាំងនោះ តែងជួបប្រជុំគ្នានៅឯមូលដ្ឋានទ័ពអាកាស Ramstein ដើម្បីពិភាក្សាអំពីតម្រូវការអាវុធរបស់ទីក្រុងកៀវ និងរៀបចំការដឹកជញ្ជូនផ្សេងៗ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អាមេរិក ជឿថា អ៊ុយក្រែនអាចកាន់កាប់តំបន់ Kursk បានរាប់ខែទៀតឯណោះ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


