ព័ត៌មានអន្ដរជាតិ
លោក ពូទីន៖ សង្គ្រាមហ្គាហ្សាត្រូវតែបញ្ចប់ ដោយការបង្កើតរដ្ឋប៉ាឡេស្ទីន
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយកាលពីថ្ងៃសុក្រថា សង្រ្គាមនៅតំបន់ហ្គាហ្សាស្ទ្រីប ត្រូវតែបញ្ចប់ដោយការបង្កើតរដ្ឋប៉ាឡេស្ទីន «ពេញលេញ» មួយ។

លោក ពូទីន បាននិយាយនៅក្នុងកិច្ចប្រជុំជាមួយប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមប្រទេស BRICS នៅទីក្រុងមូស្គូ ថា៖ «ដំណោះស្រាយចម្បងចំពោះបញ្ហាប៉ាឡេស្ទីន គឺការបង្កើតរដ្ឋប៉ាឡេស្ទីនពេញលេញ។ ភាគីរុស្ស៊ីបានរក្សាជំហរនេះតាំងពីសម័យសូវៀតមកម៉្លេះ»។
បន្ថែមពីនេះ លោកក៏បានសង្កត់ធ្ងន់លើការបង្កើតឡើងវិញនូវក្រុមប្រទេស Middle East Quartet ដែលជាក្រុមនៃអង្គការអន្តរជាតិ ដែលរួមមានអង្គការសហប្រជាជាតិ សហភាពអឺរ៉ុប សហរដ្ឋអាមេរិក និងរុស្ស៊ី ដើម្បីបន្តកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន និងផ្តួចផ្តើមដំណើរការសន្តិភាព។
មេដឹកនាំរុស្ស៊ី បានរៀបរាប់ថា៖ «វាជាកំហុសរបស់សហរដ្ឋអាមេរិកក្នុងការរំខានដល់ការងាររបស់ Quartet។ វាគួរតែងាយស្រួលជាងមុនក្នុងការសម្របសម្រួលបានគ្រប់ជ្រុងជ្រោយ។ សហរដ្ឋអាមេរិកបានកាន់កាប់ ផ្តាច់មុខលើកិច្ចប្រឹងប្រែងសន្តិភាព ដោយសន្មត់ការទទួលខុសត្រូវទាំងស្រុង ហើយនៅទីបញ្ចប់ ខ្លួនបានបរាជ័យ»។
លោកបានបញ្ជាក់ទៀតថា ប៉ាឡេស្ទីន «នឹងមិនចាកចេញពី» តំបន់ហ្គាហ្សាស្ទ្រីប ដោយព្រមានថា វិបត្តិមនុស្សធម៌ក្នុងតំបន់នឹងកើនឡើងទៅលើអ្នកដែលព្យាយាម «ការពារផលប្រយោជន៍របស់ពួកគេ» តែប៉ុណ្ណោះ។
លោកបានបន្ថែមថា កិច្ចប្រជុំកំពូល BRICS នាពេលខាងមុខនៅទីក្រុង Kazan ចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី២៤ខែតុលា នឹងរួមបញ្ចូលការពិភាក្សាអំពីជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន ព្រោះវានៅតែជាបញ្ហាសកលដ៏សំខាន់៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


