ព័ត៌មានអន្ដរជាតិ
តួលេខពលរដ្ឋកូរ៉េខាងជើងរត់ចោលស្រុក កើនឡើងជាង៥ដងក្នុងឆ្នាំ២០២៤
ក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូង បានប្រកាសនៅថ្ងៃទី២២ខែតុលាថា ក្នុងរយៈពេល៣ត្រីមាសនៃឆ្នាំ២០២៤ ចំនួនពលរដ្ឋកូរ៉េខាងជើង ដែលរត់ចោលស្រុករួចចូលទៅកូរ៉េខាងត្បូង មាន ១៨១នាក់។ តួលេខនេះ មានការកើនឡើងជាង៤ដង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ដែលមានត្រឹម ៤០នាក់ប៉ុណ្ណោះ។

ក្រសួងបង្រួបបង្រួម បានបញ្ជាក់ថា នៅត្រីមាសទី៣ កូរ៉េខាងត្បូងទទួលបានពលរដ្ឋកូរ៉េខាងជើងដែលរត់ចោលស្រុកចំនួន ៧៦នាក់ ក្នុងនោះមានបុរស ១២នាក់ និងស្ត្រី ៦៤នាក់។ ចំណែកឯត្រីមាសទី១វិញ មានចំនួន ៤៣នាក់ និងត្រីមាសទី២ មាន ៦២នាក់។ បើគិតចាប់តាំងពីទស្សវត្សរ៍ឆ្នាំ១៩៥០ អ្នករត់ចោលស្រុករបស់កូរ៉េខាងជើង មានចំនួនសរុប ៣៤ ២៥៩នាក់។
សូមបញ្ជាក់ថា អ្នករត់ចោលស្រុកភាគច្រើន បានចាកចេញពីកូរ៉េខាងជើង បន្ទាប់ពីកើតមានគ្រោះទុរ្ភិក្សដ៏សាហាវនៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៩០។ នៅពេលមកដល់កូរ៉េខាងត្បូង អ្នករត់ចោលស្រុកកូរ៉េខាងជើងត្រូវបានផ្តល់សញ្ជាតិ ផ្ទះសម្បែង ប្រាក់ផ្លាស់ប្តូរទីលំនៅ និងអត្ថប្រយោជន៍ផ្សេងៗទៀត។ ទោះជាបែបនេះក្ដី ហេតុតែមានប្រវត្តិមកពីប្រទេសដែលផ្ដាច់ការ ក្រីក្រ និងសង្គមនិយម ជនរត់ចោលស្រុកជាច្រើនបានជួបប្រទះនឹងបញ្ហារើសអើង និងភាពលំបាកធ្ងន់ធ្ងរ ក្នុងការសម្របខ្លួនទៅនឹងជីវិតថ្មីនៅក្នុងប្រទេសមូលធននិយម និងមានការប្រកួតប្រជែងខ្លាំង៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
សេដ្ឋកិច្ច៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?


