ព័ត៌មានអន្ដរជាតិ
អគ្គិភ័យដ៏ធំបង្ខំឲ្យជម្លៀសមនុស្សចេញពីផ្ទះ ៧០០ខ្នង នៅរដ្ឋ Colorado សហរដ្ឋអាមេរិក
អគ្គិភ័យឆាបឆេះបំផ្លាញផ្ទះនៅរដ្ឋ Colorado និងបន្តឆេះរាលដាលដោយសារខ្យល់បក់ខ្លាំងបណ្ដាលឲ្យផ្ទះជិត ៧០០ ខ្នងផ្សេងទៀត ត្រូវបានជម្លៀសចេញ។ នេះបើយោងតាមការចេញផ្សាយទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី៣០ ខែតុលានេះ។

អគ្គិភ័យបានឆាបឆេះរាលដាលលើផ្ទៃដី ១៦៦ ហិចតា បន្ទាប់ពីវាបានចាប់ផ្តើមឆេះលើផ្ទះមួយនៅរសៀលថ្ងៃចន្ទ ខណៈក្រុមអ្នកពន្លត់បានព្យាយាមទម្លាក់ទឹកពន្លត់ភ្លើង ជាពិសេសនៅ Highland Lakes ភាគពាយព្យ នៃទីប្រជុំជន Divide ភាគពាយ័ព្យ នៃរដ្ឋ Colorado Springs។ ទោះបីជាយ៉ាងណាប៉ូលិសលោក Jason Marksell នៅក្រុង Teller County បាននិយាយថា ភ្លៀងមួយចំនួនបានធ្លាក់នៅព្រឹកថ្ងៃអង្គារ ដែលជួយសម្រាលអណ្តាតភ្លើងបន្តិចផងដែរ។
ឧទ្ធម្ភាគចក្រពន្លត់អគ្គិភ័យក៏ត្រូវបានបញ្ជូនឲ្យចូលរួមក្នុងប្រតិបត្តិការជួយពន្លត់នេះផងដែរ។ វាមិនច្បាស់ទេថា តើនៅពេលណាដែលអ្នកស្រុកនឹងត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះរបស់ពួកគេវិញ ដោយសារភាពមិនច្បាស់លាស់ នៃខ្យល់បក់ដែលប្តូរទិសដៅភ្លើង ស្របពេលដែលការបោះឆ្នោតប្រធានាធិបតីអាមេរិកជិតមកដល់ហើយនោះ។
សមត្ថកិច្ចកំពុងស្រាវជ្រាវរកមូលហេតុ នៃការឆេះនេះនៅឡើយ។ យោងតាមលោក Marksell បាននិយាយថា៖ «យើងកំពុងចាត់ទុកនេះជាអំពើឧក្រិដ្ឋកម្ម»។ លោកបានបដិសេធមិនបញ្ចេញព័ត៌មានបន្ថែមទៀតថា តើអគ្គិភ័យនេះជារឿងចៃដន្យ ឬដោយចេតនា ខណៈតម្លៃសរុប នៃផ្ទះដែលត្រូវបានជម្លៀសចេញគឺប្រហែល ៣០០លានដុល្លារ៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


