ព័ត៌មានអន្ដរជាតិ
ព្យុះឈ្មោះខ្មែរ «កងរី» គំរាមកំហែងដល់ទីក្រុងសៀងហៃ និងឆ្នេរសមុទ្រចិន បន្ទាប់ពីវាយប្រហារកោះតៃវ៉ាន់
មនុស្សពីរនាក់បានស្លាប់និងជាង ៥០០នាក់ផ្សេងទៀតរងរបួសដោយ ព្យុះកងរី នៅតៃវ៉ាន់ ខណៈវាបានចុះខ្សោយទៅជាព្យុះត្រូពិច បន្ទាប់ពីចាកចេញពីកោះនេះ ប៉ុន្តែនៅតែនាំមកនូវភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់ខ្លាំងបន្តទៅកាន់ទីក្រុងសៀងហៃ និងផ្នែកក្បែរៗនៃឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេសចិន។

ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី០១ខែវិច្ឆិកានេះផ្សាយថា មជ្ឈមណ្ឌលឧតុនិយមជាតិ បានឲ្យដឹងថា ព្យុះ «កងរី» ដែលយកឈ្មោះ«ព្យុះខ្មែរ» បានធ្វើដំណើរទៅភាគឦសានតាមបណ្តោយឆ្នេរប្រទេសចិនដោយមានខ្យល់បក់ក្នុងល្បឿន៨៣ គីឡូម៉ែត្រក្នុងមួយម៉ោង ហើយអាចបោកបក់ក្នុងខេត្ត Zhejiang មុននឹងត្រឡប់ទៅសមុទ្រវិញ ខណៈខេត្ត Zhejiang និងខេត្ត Fujian ដែលនៅជិតខាងបានផ្អាកផ្លូវសាឡាងជាច្រើនកន្លែង មុនពេលព្យុះនេះខិតជិតមកដល់។
ខ្យល់ព្យុះទីហ្វុងនេះបានឆ្លងកាត់ភាគខាងជើងនៃប្រទេសហ្វីលីពីនកាលពីដើមសប្តាហ៍នេះ ដោយជំរុញឱ្យមានការជម្លៀសចេញជាថ្មី តែប៉ុន្មានថ្ងៃបន្ទាប់ពីការបំផ្លិចបំផ្លាញនៃព្យុះត្រូពិច «ត្រាមី» ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៤៥ នាក់។
ជាមួយគ្នានេ៤ះភ្លៀងធ្លាក់ខ្លាំងដែលបង្កឡើងដោយ ត្រាមី ក៏បានសម្លាប់មនុស្ស ៧នាក់ក្នុងសប្តាហ៍នេះនៅក្នុងខេត្ត Hainan របស់ប្រទេសចិន ខណៈដែលព្យុះនេះបានឆ្លងកាត់ដោយកោះនេះ ដែលត្រូវបានគេស្គាល់ថាជារមណីយដ្ឋានឆ្នេរសមុទ្រភាគខាងត្បូងរបស់ប្រទេស៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


