ព័ត៌មានអន្ដរជាតិ
លោកស្រី ហារីស និង ដូណាល់ ត្រាំ ឃោសនានៅថ្ងៃចុងក្រោយនៅរដ្ឋប្រទាញប្រទង់ North Carolina ដូចគ្នា
បេក្ខជនប្រធានាធិបតីសហរដ្ឋអាមេរិកដែលកំពុងប្រជែងយកកៅអីនៅសេតវិមានក្នុងការបោះឆ្នោតលើកទី៦១នៅថ្ងៃទី៥ខែវិច្ឆិកាខាងមុខនេះ បានធ្វើដំណើរទៅដល់រដ្ឋ North Carolina ដែលជាប្រទាញប្រទង់គ្នាសម្រាប់យុទ្ធនាការទាក់ទាញអ្នកគាំទ្រនៅថ្ងៃចុងក្រោយ។

បេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យ គឺលោកស្រី កាម៉ាឡា ហារីស ( Kamala Harris) និងគណបក្សសាធារណរដ្ឋ គឺលោក ដូណាល់ ត្រាំ (Donald Trump) បានធ្វើដំណើរទៅកាន់រដ្ឋ North Carolina នៅថ្ងៃសៅរ៍សម្រាប់យុទ្ធការចុងក្រោយដើម្បីព្យាយាមដណ្តើមការគាំទ្រនៅក្នុងរដ្ឋដ៏ប្រកួតប្រជែងស្ថិតនៅភាគអាគ្នេយ៍។
ការបោះឆ្នោតសហរដ្ឋអាមេរិកជាប្រវត្តិសាស្រ្តលើកទី៦១សម្រាប់ជ្រើសរើសប្រធានាធិបតីទី៤៧ នៅសល់ត្រឹមតែរយៈពេលបីថ្ងៃទៀតប៉ុណ្ណោះ សម្រាប់ការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកដែលនឹងធ្វើឡើងនៅថ្ងៃទី៥ខែវិច្ឆិកាត្រូវថ្ងៃអង្គារសប្តាហ៍ក្រោយនេះ។
តាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ ការឃោសនារកអ្នកគាំទ្រនៅរដ្ឋ North Carolina របស់អនុប្រធានាធិបតី ហារីស និងអតីតប្រធានាធិបតី ត្រាំ គឺធ្វើឡើង៤លើកជាប់ៗគ្នា ក្នុងរដ្ឋប្រទាញប្រទង់គ្នាទាំង៧សម្រាប់អាណត្តិនេះ។
ថ្ងៃសៅរ៍ក៏ជាថ្ងៃចុងក្រោយនៃការបោះឆ្នោតមុនកាលកំណត់នៅរដ្ឋ North Carolina ដែលជាកន្លែងបោះឆ្នោតជាង ៣,៨លានសន្លឹក ខណៈដែលតំបន់ភាគខាងលិចរបស់រដ្ឋនៅតែងើបឡើងវិញពីទឹកជំនន់ដ៏សាហាវរបស់ព្យុះសង្ឃរា Helene។
លោកស្រី ហារីស គ្រោងនឹងបង្ហាញខ្លួនជាមួយតារារ៉ុក Jon Bon Jovi នៅទីក្រុង Charlotte ដែលជាទីក្រុងធំបំផុតនៅរដ្ឋ North Carolina ដែលត្រូវបានចងភ្ជាប់ជាមួយរដ្ឋ Georgia សម្រាប់រង្វាន់ដ៏ធំបំផុតទីពីរនៃរដ្ឋប្រទាញប្រទង់គ្នា។ រដ្ឋនីមួយៗនេះមានអង្គបោះឆ្នោត ១៦ ដែលនឹងបន្ថែមទៅលើចំនួនអង្គបោះឆ្នោតដែលភាគីនិមួយៗត្រូវការដើម្បីបង្គ្រប់ទៅកាន់ចំនួន២៧០ដើម្បីឈ្នះការបោះឆ្នោតសម្រាប់ការដឹកនាំរដ្ឋាភិបាលអាមេរិក៕
ដោយ រ៉ាន់ រើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


