ព័ត៌មានអន្ដរជាតិ
ចិន បើកពិព័រណ៍យន្តហោះធំបំផុត បង្អួតសព្វាវុធដល់អតិថិជន និងកម្លាសត្រូវ
នៅថ្ងៃអង្គារទី១២ខែវិច្ឆិកាឆ្នាំ២០២៤ ប្រទេសចិន បានបើកពិព័រណ៍យន្តហោះធំបំផុតរបស់ខ្លួន ជាផ្លូវការហើយ ដោយក្នុងនោះទីក្រុងប៉េកាំង បានតាំងបង្ហាញសព្វាវុធក៏ដូចជាយន្តហោះស៊េរីទំនើបៗដើម្បីបង្អួតដល់អតិថិជន និងកម្លាសត្រូវរបស់ខ្លួន។
ព្រឹត្តិការណ៍នេះតែងរៀបចំឡើង២ឆ្នាំម្តង ហើយក្នុងឆ្នាំ២០២៤ វាប្រព្រឹត្តទៅនៅទីក្រុង Zhuhai ភាគខាងត្បូង។ មានយន្តហោះនិងដ្រូនច្រើនប្រភេទណាស់ ដែលត្រូវបានតាំងបង្ហាញ ប៉ុន្តែអ្វីដែលលេចធ្លោធ្វើឲ្យគេចាប់អារម្មណ៍បំផុតគឺយន្តហោះចម្បាំងបំបាំងកាយស៊េរីថ្មី J-35A។

J-35A គឺស្រាលជាងម៉ូដែល J20 ដែលមានស្រាប់របស់ចិន ហើយមើលទៅស្រដៀងនឹង F-35 របស់អាមេរិកដែរ។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Xinhua បានដកស្រង់សម្តីអ្នកជំនាញយោធាលោក Wang Mingzhi ដែលនិយាយថា យន្តហោះទាំងពីរប្រភេទនេះ ធ្វើឲ្យចិន កាន់តែមានសមត្ថភាពធ្វើប្រតិបត្តិការវាយលុកនៅក្នុងបរិយាកាស ខ្លាំងនិងសាហាវជាងមុន។
ក្រៅពីយន្តហោះនេះ ក៏មានវត្តមានយន្តហោះទ័ពជើងទឹក J-15T ក្នុងពិព័រណ៍នេះជាលើកដំបូងដែរ ហើយការរចនារបស់វា ត្រូវគេជឿថា គឺដើម្បីប្រើប្រាស់លើនាវាផ្ទុកយន្តហោះថ្មីបំផុតរបស់ចិន ឈ្មោះ Fujian។
ចំណែក សព្វាវុធមួយដែលក៏បង្ហាញខ្លួនលើកដំបូងក្នុងពិព័រណ៍នេះដែរនោះគឺ ប្រព័ន្ធមីស៊ីលបាញ់ពីដីទៅអាកាស HQ-19 ដែលផលិតឡើង ដើម្បីស្ទាក់ចាប់មីស៊ីលផ្លោង និងយានល្បឿនលឿនជាងសំឡេង។
សូមបញ្ជាក់ថា ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ទីក្រុងប៉េកាំងបានជះលុយយ៉ាងច្រើនសន្ធឹកសន្ធាប់ ចូលទៅក្នុងកម្មវិធីអវកាសរបស់ខ្លួន ដើម្បីធ្វើយ៉ាងណា តាមឲ្យទាន់មហាអំណាចអវកាសគឺសហរដ្ឋអាមេរិក និងរុស្ស៊ី៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


