ព័ត៌មានអន្ដរជាតិ
តួលេខអ្នកស្លាប់ព្រោះព្យុះ មែនយី នៅហ្វីលីពីន កើនដល់១២នាក់
ទីភ្នាក់ងារគ្រោះមហន្តរាយជាតិហ្វីលីពីន បានប្រកាសនៅថ្ងៃទី២១ខែវិច្ឆិកានេះថា អ្នកស្លាប់ដោយសារព្យុះ មែនយី (Man-yi) មានចំនួនកើនឡើងដល់ ១២នាក់ហើយ ខណៈទឹកជំនន់នៅក្នុងប្រទេស កំពុងស្រកចុះជាបណ្ដើរៗ។

ព្យុះ មែនយី ធ្វើឲ្យភូមិ និងអគារជាច្រើនកន្លែងនៅហ្វីលីពីនបានជន់លិច កាលពីចុងសប្ដាហ៍មុន ហើយល្បឿនខ្យល់អតិបរមាគឺ ១៨៥គីឡូម៉ែត្រក្នុង១ម៉ោង។ អ្នកស្លាប់ព្រោះព្យុះនេះ ភាគច្រើនស្ថិតនៅតំបន់ភ្នំ ក្បែររដ្ឋធានីម៉ានីល ដោយក្នុងនោះមាន៧នាក់បាត់បង់ជីវិតដោយសារបំណាក់ដីចំផ្ទះរបស់ពួកគេនៅក្នុងខេត្ត Nueva Vizcaya។
បច្ចុប្បន្ន មនុស្សចំនួន ៤នាក់កំពុងបាត់ខ្លួននៅឡើយ។
មន្ត្រីទីភ្នាក់ងារគ្រោះមហន្តរាយ បានប្រាប់ថា កម្ពស់ទឹកដែលបានជន់លិច បានស្រកចុះមកត្រឹមកម្ពស់ ០,៣ម៉ែត្រ ហើយប្រជាជនដែលបានជម្លៀសខ្លួនក៏បានត្រឡប់ទៅផ្ទះសម្បែងរៀងៗខ្លួនវិញដែរ ខណៈសាលារៀន និងការិយាល័យរដ្ឋាភិបាល ក៏បានបើកដំណើរការដូចគ្នា។
មែនយី ជាព្យុះទី៦ហើយដែលវាយប្រហារប្រទេសហ្វីលីពីន នៅក្នុងរយៈពេលត្រឹម១ខែប៉ុណ្ណោះ។
បើសរុបតួលេខអ្នកស្លាប់ទាំងអស់នៅក្នុងពេល១ខែកន្លងមក មនុស្សយ៉ាងហោចណាស់ ១៧៥នាក់បានបាត់បង់ជីវិត ហើយមនុស្សរាប់ម៉ឺននាក់ត្រូវបានជម្លៀសខ្លួន ព្រមទាំងមានបំផ្លិចបំផ្លាញផលដំណាំរាប់ហិកតា និងសម្លាប់សត្វចិញ្ចឹមអស់ជាច្រើនក្បាល។
សូមបញ្ជាក់ថា ព្យុះធំៗប្រហែល ២០ បានបោកបក់លើប្រទេសហ្វីលីពីន ឬតំបន់ទឹកជុំវិញជារៀងរាល់ឆ្នាំ ដោយបានសម្លាប់មនុស្សរាប់រយនាក់ និងធ្វើឲ្យមនុស្សរាប់លាននាក់ស្ថិតក្នុងភាពក្រីក្រ។
ការសិក្សានាពេលថ្មីៗនេះ បានបង្ហាញថា ព្រោះតែបម្រែបម្រួលអាកាសធាតុ បណ្ដុំព្យុះនៅតំបន់អាស៊ីប៉ាស៊ីហ្វិក កំពុងតែខិតទៅជិតឆ្នេរសមុទ្រ ដែលជាហេតុធ្វើឲ្យពួកវាមានឥទ្ធិពលកាន់តែខ្លាំង កាន់តែលឿន និងមានរយៈពេលយូរជាងមុន៕
ដោយ៖ ឈាង
ចុចអាន៖ ទុក្ខផ្ទួនៗ! ហ្វីលីពីន ត្រៀមជួបព្យុះទី៥ ក្នុងពេលមិនដល់១ខែផង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


