ព័ត៌មានអន្ដរជាតិ
លោក Zelensky៖ អ៊ុយក្រែន រៀបចំអភិវឌ្ឍខែលការពារ ដើម្បីទប់ទល់មីស៊ីលប្រភេទថ្មីរបស់រុស្ស៊ី
លោក Volodymyr Zelensky បាននិយាយកាលពីថ្ងៃសុក្រថា អ៊ុយក្រែនកំពុងធ្វើការលើការអភិវឌ្ឍខែលការពារដែនអាកាស ដើម្បីទប់ទល់នឹង «ហានិភ័យថ្មី» បន្ទាប់ពីប្រទេសរុស្ស៊ីបានដាក់ពង្រាយមីស៊ីលរយៈចម្ងាយមធ្យមថ្មីនៅក្នុងសង្រ្គាមដែលមានអាយុកាល ៣៣ខែ។
នៅក្នុងសុន្ទរកថាវីដេអូពេលយប់ មេដឹកនាំអ៊ុយក្រែន បានលើកឡើងថា ការធ្វើតេស្តអាវុធថ្មីសម្រាប់គោលបំណងភេរវកម្មនៅក្នុងប្រទេសមួយផ្សេងទៀតគឺជា «ឧក្រិដ្ឋកម្មអន្តរជាតិ» ហើយបានចេញការអំពាវនាវថ្មីមួយឲ្យមាន «ការឆ្លើយតបយ៉ាងធ្ងន់ធ្ងរ» ពីទូទាំងពិភពលោក ដើម្បីរារាំងរុស្ស៊ីពីការពង្រីកសង្រ្គាមឲ្យកាន់តែធំ។
លោក Zelensky បានប្រាប់ថា៖ «រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ុយក្រែន កំពុងរៀបចំកិច្ចប្រជុំជាមួយដៃគូរបស់យើងរួចហើយ ទាក់ទងនឹងប្រព័ន្ធការពារដែនអាកាសថ្មី ដែលមានសមត្ថភាពការពារអាយុជីវិតពីហានិភ័យថ្មីៗ។ នៅពេលដែលនរណាម្នាក់ចាប់ផ្តើមប្រើប្រាស់ប្រទេសផ្សេងទៀតមិនត្រឹមតែសម្រាប់ភេរវកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់ការសាកល្បងមីស៊ីលថ្មីរបស់ពួកគេតាមរយៈអំពើភេរវកម្មនោះ នេះច្បាស់ជាឧក្រិដ្ឋកម្មអន្តរជាតិ»។
លោកបានបន្ថែមថា ពិភពលោកចាំបាច់ត្រូវបង្កើត «ការឆ្លើយតបដ៏ធ្ងន់ធ្ងរមួយ ដើម្បីឲ្យ (ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ) ពូទីន ពិតជាភ័យខ្លាចក្នុងការពង្រីកសង្រ្គាម និងមានអារម្មណ៍ថាមានផលវិបាកពិតប្រាកដនៃសកម្មភាពរបស់គាត់»។
ទន្ទឹមនោះ លោក Zelensky ក៏បានអំពាវនាវឲ្យប្រជាជនអ៊ុយក្រែនមានការប្រុងប្រយ័ត្នចំពោះការវាយប្រហាររបស់រុស្ស៊ីជាបន្តបន្ទាប់។
លោកបានថ្លែងថា៖ «គ្មានវិធីផ្សេងទៀតក្នុងសង្គ្រាមទេ។ យើងត្រូវតែដឹងថា “សមមិត្ត” ពូទីន នឹងបន្តព្យាយាមបំភិតបំភ័យយើង។ នោះហើយជារបៀបដែលគាត់បានកសាងអំណាចរបស់គាត់ទាំងអស់»៕
ដោយ៖ ឈាង
ចុចអាន៖ ពូទីន បញ្ជាឲ្យផលិតមីស៊ីលទ្រង់ទ្រាយធំ ហើយថាគ្មាននរណាលើលោកអាចបញ្ឈប់វាបានឡើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


