ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង-រុស្ស៊ី ប្រកាសពង្រឹងទំនាក់ទំនងយោធាជាមួយគ្នា
ក្នុងជំនួបរវាងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន និងរដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក អាន់ដ្រេ បេលូសូហ្វ នៅទីក្រុងព្យុងយ៉ាងកាលពីថ្ងៃសុក្រទី២៩ខែវិច្ឆិកាឆ្នាំ២០២៤ រដ្ឋាភិបាលនៃប្រទេសទាំងពីរ បានប្រកាសបង្កើនកិច្ចសហប្រតិបត្តិការយោធាជាមួយគ្នា ស្របពេលស្ថានការណ៍ពិភពលោក កំពុងក្តៅដូចបាយពុះ។

សេចក្តីប្រកាសនេះធ្វើឡើង អំឡុងពេលលោក បេលូសូហ្វ បំពេញទស្សនកិច្ចប្រទេសកូរ៉េខាងជើង ជាមួយគោលបំណងពង្រឹងសមត្ថភាពការពារជាតិប្រទេសទាំងពីរ និងជំរុញទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការទៅវិញទៅមក និងការអភិវឌ្ឍទំនាក់ទំនងរវាងកងទ័ពទាំងពីរ។
ក្នុងដំណើរនោះ លោកបេលូសូហ្វ បានសម្តែងការដឹងគុណចំពោះចំណងទាក់ទងដ៏ស៊ីជម្រៅរបស់ប្រទេសទាំងពីរ ហើយបានកោតសរសើរគោលនយោបាយការបរទេសឯករាជ្យទាំងស្រុង របស់កូរ៉េខាងជើង។
សេចក្តីប្រកាសនេះទៀតសោត កើតឡើងចំពេលសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង ចោទថា លោក គីម ជុងអ៊ុន បានបញ្ជូនទាហានជាង១០ ០០០នាក់ ទៅជួយរុស្ស៊ីប្រយុទ្ធជាមួយអ៊ុយក្រែន។

យ៉ាងណាក្តី លោកគីម បែរចោទបកទៅវិញថា ការដែលមហាអំណាចលោកខាងលិច បើកភ្លើងខៀវឲ្យទីក្រុងកៀវ យកអាវុធរបស់ពួកគេទៅវាយប្រហារចូលដីរុស្ស៊ីនោះ គឺបានលាតត្រដាងឲ្យឃើញយ៉ាងច្បាស់ នូវការចូលដៃដោយផ្ទាល់ក្នុងសង្គ្រាមនេះ។
សូមបញ្ជាក់ថា រុស្ស៊ីនិងកូរ៉េខាងជើង បានពង្រឹងទំនាក់ទំនងយោធាជាមួយគ្នាយ៉ាងស្អិតរមួត ចាប់តាំងពីទីក្រុងមូស្គូ បើកការលុកលុយអ៊ុយក្រែនក្នុងខែកុម្ភៈឆ្នាំ២០២២។
មិនត្រឹមប៉ុណ្ណឹង កាលពីដើមខែវិច្ឆិកា ទីក្រុងព្យុងយ៉ាងថែមទាំងផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារជាតិដ៏សំខាន់ជាមួយរុស្ស៊ីទៀតផង បន្ទាប់ពីសមាជិកសភានៅទីក្រុងមូស្គូ ក៏បានបោះឆ្នោតជាឯកច្ឆ័ន្ទលើកិច្ចព្រមព្រៀងនេះ ដូចគ្នា៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ កូរ៉េខាងជើងដឹកជញ្ជូនប្រេងជាងមួយលានធុងពីរុស្ស៊ីដោយបំពានបម្រាមទណ្ឌកម្មទ្វេដង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា៧ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
សេដ្ឋកិច្ច២ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ


