ព័ត៌មានអន្ដរជាតិ
លោក ត្រាំ ព្រមានក្រុមប្រទេស BRICS ជុំវិញរឿងប្រឆាំងនឹងការប្រើប្រាស់លុយដុល្លារអាមេរិក
ប្រធានាធិបតីអាមេរិកទើបជាប់ឆ្នោត លោក ដូណាល់ ត្រាំ កាលពីថ្ងៃសៅរ៍បានទាមទារឲ្យប្រទេសសមាជិក BRICS មិនត្រូវបង្កើតរូបិយប័ណ្ណថ្មី ឬគាំទ្ររូបិយប័ណ្ណផ្សេងទៀត ដែលនឹងជំនួសប្រាក់ដុល្លារអាមេរិក។ បើមិនដូច្នោះ នោះ BRICS នឹងប្រឈមមុខនឹងការដំឡើងពន្ធ ១០០% ពីសហរដ្ឋអាមេរិក។

លោក ត្រាំ បានសរសេរសារបង្ហោះនៅលើបណ្ដាញសង្គម Truth Social ថា៖ «យើងទាមទារឲ្យមានការប្តេជ្ញាចិត្តពីប្រទេសទាំងនេះថា ពួកគេនឹងមិនបង្កើតរូបិយប័ណ្ណ BRICS ថ្មី ឬគាំទ្ររូបិយប័ណ្ណផ្សេងទៀត ដើម្បីជំនួសប្រាក់ដុល្លារអាមេរិកដ៏មានអនុភាព ឬពួកគេនឹងប្រឈមមុខនឹងពន្ធ ១០០% ហើយគួរតែរំពឹងថានឹងត្រូវពោលពាក្យលាទៅកាន់ការលក់ចូលទៅក្នុងសេដ្ឋកិច្ចសហរដ្ឋអាមេរិកដ៏អស្ចារ្យ»។
គួរបញ្ជាក់ថា លោក ត្រាំ បានសង្កត់ធ្ងន់ជាយូរមកហើយថា លោកចង់ឲ្យប្រាក់ដុល្លារអាមេរិកនៅតែជារូបិយប័ណ្ណបម្រុងរបស់ពិភពលោក ដោយនិយាយនៅក្នុងបទសម្ភាសន៍មួយកាលពីខែមីនាថា លោក «នឹងមិនអនុញ្ញាតឲ្យប្រទេសនានាដកប្រាក់ដុល្លារ» ទេ ព្រោះវានឹងក្លាយជាផលប៉ះពាល់ដល់សហរដ្ឋអាមេរិក។
ក្រុមប្រទេស BRICS ដូចជា ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្រ្វិកខាងត្បូង បានពិភាក្សាអំពីបញ្ហានៃការដកប្រាក់ដុល្លារនៅឯកិច្ចប្រជុំកំពូលក្នុងឆ្នាំ២០២៣។ ប្រតិកម្មប្រឆាំងនឹងការត្រួតត្រារបស់ប្រាក់ដុល្លារ បានកើនឡើងយ៉ាងខ្លាំងនៅឆ្នាំ២០២២ នៅពេលដែលសហរដ្ឋអាមេរិកបានព្យាយាមដាក់ទណ្ឌកម្មសេដ្ឋកិច្ចនៅលើប្រទេសរុស្ស៊ី៕
ដោយ៖ ឈាង
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


