ព័ត៌មានអន្ដរជាតិ
ជនភៀសខ្លួនកើនជាង៤៨០០០នាក់នៅស៊ីរី ក្រោយជម្លោះប្រដាប់អាវុធកើនឡើង
អង្គការសហប្រជាជាតិបាននិយាយថា មនុស្សជាង៤៨០០០នាក់ត្រូវបានបង្ខំឱ្យមានជនភៀសខ្លួនចេញពីតំបន់ Idlib និងភាគខាងជើងទីក្រុង Aleppo នៃប្រទេសស៊ីរី ខណៈដែលការប្រយុទ្ធគ្នារវាងកងកម្លាំងរដ្ឋាភិបាល និងក្រុមឧទ្ទាមកាន់តែកើនឡើង។ នេះបើយោងតាមការចេញផ្សាយរបស់ទូរទស្សន៍ជាតិជប៉ុន NHK នៅថ្ងៃទី០៤ខែធ្នូនេះ។

ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិបាននិយាយថា ជាងពាក់កណ្តាលនៃអ្នកភៀសខ្លួនគឺជាកុមារ ខណៈការវាយប្រហារបានប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ រួមទាំងកន្លែងថែទាំសុខភាព សាលារៀន និងជំរុំផ្លាស់ទីលំនៅ។
ក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរី បាននិយាយថា កងកម្លាំងរដ្ឋាភិបាលបានធ្វើការវាយប្រហារតាមអាកាសយ៉ាងហោចណាស់៤៥លើកប្រឆាំងនឹងកងកម្លាំងឧទ្ទាមនៅភាគខាងជើងខេត្ត Hama កាលពីថ្ងៃចន្ទ ដែលជាការវាយប្រហារដ៏ធំបំផុតចាប់តាំងពីថ្ងៃពុធមុន ខណៈខេត្ត Hama រួមបញ្ចូលទាំងមជ្ឈមណ្ឌលដឹកជញ្ជូនយុទ្ធសាស្ត្រដែលតភ្ជាប់តំបន់ជាមួយនឹងរដ្ឋធានី Damascus។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់ប្រទេសស៊ីរីបានរាយការណ៍ថា ការវាយប្រហារតាមអាកាសក៏បានវាយប្រហារលើខេត្ត Idlib ផងដែរ ដែលបណ្តាលឱ្យមានអ្នកស្លាប់ និងរបួសជាច្រើននាក់នៅខាងក្រុមឧទ្ទាម។
គួរបញ្ជាក់ថាមនុស្សជាង៥១០នាក់រួមទាំងជនស៊ីវិលត្រូវបានគេរាយការណ៍ថាបានស្លាប់នៅក្នុងអរិភាពចាប់តាំងពីសប្តាហ៍មុនមក៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


