ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែលបន្តវាយប្រហារឥតប្រណីលើផ្ទះសម្បែងកន្លែងជ្រក និងជំរុំនានានៅហ្គាហ្សា
យ៉ាងហោចណាស់មនុស្ស៥០នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅទូទាំងតំបន់ហ្គាហ្សា ខណៈដែលរថក្រោះអ៊ីស្រាអែល បានរុលចូលទៅក្នុងផ្នែកភាគខាងជើងនៃតំបន់ Khan Younis នៅភាគខាងត្បូងហ្គាហ្សា។

ក្រុមគ្រូពេទ្យ បានឲ្យដឹងថា មនុស្សយ៉ាងហោចណាស់ ២០នាក់ត្រូវបានសម្លាប់និងផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលកាលពីថ្ងៃពុធលើជំរុំតង់មួយនៅ al-Mawasi ក្បែរតំបន់ Khan Younis។ ក្រសួងការពារជនស៊ីវិលប៉ាឡេស្ទីន បាននិយាយថា ការវាយប្រហារនេះបានធ្វើឱ្យជម្រកតង់ជាច្រើនខ្នងត្រូវឆេះ។
បើតាមសម្ដីរបស់ភ្នាក់ងារព័ត៌មានAl Jazeera រាយការណ៍ពី Deir el-Balah នៅកណ្តាលហ្គាហ្សាបាននិយាយថាចំនួនអ្នកស្លាប់ត្រូវបានគេរំពឹងថានឹងកើនឡើង ខណៈអ្នកជំងឺដែលស្ថិតនៅក្នុងមន្ទីរពេទ្យ ត្រូវបានគេរំពឹងថានឹងបាត់បង់ជីវិតបន្ថែមទៀត ដោយសារតែមិនមានការថែទាំសុខភាពគ្រប់គ្រាន់ ការផ្គត់ផ្គង់វេជ្ជសាស្រ្ត និងបុគ្គលិកពេទ្យមិនគ្រប់គ្រាន់។
នេះមិនមែនជាលើកទីមួយទេមានការវាយប្រហារបែបនេះកើតឡើង បណ្ដាលឲ្យមានការខកចិត្តកាន់តែខ្លាំងឡើងក្នុងចំណោមប្រជាជនផ្លាស់ទីលំនៅក្នុងតំបន់ជម្លៀស al-Mawasi។ បើទោះបីយោធាអ៊ីស្រាអែលបានបញ្ជាឱ្យពួកគេជម្លៀសខ្លួនដើម្បីជៀសវាងការទម្លាក់គ្រាប់បែក ប៉ុន្តែម្តងហើយម្តងទៀតប្រជាជនទាំងនេះនៅតែជារងគ្រោះពីការវាយប្រហារទាំងនោះ។

ដោយសារតែការវាយប្រហារទាំងនេះបង្កជាបញ្ហាត្រូវការជំនួយបន្ទាន់ខ្លាំង ដោយប្រធានមន្ទីរពេទ្យលោក Hussam Abu Safiya បាននិយាយថា កងកម្លាំងអ៊ីស្រាអែលក៏បានបាញ់ទៅលើមន្ទីរពេទ្យ Kamal Adwan ក្នុងទីក្រុង Beit Lahiya ភាគខាងជើង ហ្គាហ្សា អស់រយៈពេលប្រាំថ្ងៃជាប់គ្នាផងដែរ បណ្ដាលឲ្យបុគ្គលិកពេទ្យរបស់គាត់បីនាក់បានរងរបួស ម្នាក់ធ្ងន់ធ្ងរកាលពីយប់ថ្ងៃអង្គារ។
លោកថា ស្ថានភាពនេះគឺបន្ទាន់ខ្លាំងណាស់ ដោសារអ្នកជំងឺជាង ១០០ នាក់នៅក្នុងមន្ទីរពេទ្យដែលត្រូវបានឡោមព័ទ្ធគឺប្រឈមនឹងហានិភ័យនៃការស្លាប់ ហើយកងកម្លាំងអ៊ីស្រាអែលកំពុងរារាំងការចូលទៅកាន់មន្ទីរពេទ្យ al-Awda ដែលនៅជិតនោះថែមទៀត។ ចំណែកអ្នកស្រុកនៅក្នុងទីក្រុងសំខាន់ៗចំនួនបីនៅភាគខាងជើងគឺ Jabalia, Beit Lahiya និង Beit Hanoon បាននិយាយថាកងកម្លាំងអ៊ីស្រាអែលបានបំផ្ទុះផ្ទះរាប់សិបខ្នង។
ប៉ាឡេស្ទីនបាននិយាយថា កងទ័ពអ៊ីស្រាអែលកំពុងព្យាយាមបណ្ដេញប្រជាជនចេញពីតំបន់ភាគខាងជើងនៃតំបន់ហ្គាហ្សា ដោយចេញការគំរាមកំហែងថា ប្រសិនបើប្រជាជនមិនភៀសខ្លួនទេ ពួកគេប្រឈមនឹងការស្លាប់ និងដោយការទម្លាក់គ្រាប់បែកដើម្បីបង្កើតតំបន់ការពារ។ យោធាអ៊ីស្រាអែលបានឡោមព័ទ្ធតំបន់នេះចាប់តាំងពីវាបានចាប់ផ្តើមការវាយលុកជាថ្មីនៅទីនោះជិតពីរខែមុន ហើយការឡោមព័ទ្ធកាន់តែអាក្រក់ទៅៗ វិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងររួចទៅហើយ ចំពេលមានទុរ្ភិក្សកំពុងកើតឡើង។
មន្ត្រីប៉ាឡេស្ទីន និងអង្គការសហប្រជាជាតិ បាននិយាយថា មិនមានតំបន់សុវត្ថិភាពនៅសល់នៅក្នុងតំបន់ហ្គាហ្សាទេ ហើយស្ទើរតែទាំងអស់នៃអ្នកស្រុកចំនួន២.៣ លាននាក់ត្រូវបានផ្លាស់ទីលំនៅជាច្រើនដង។ យុទ្ធនាការយោធារបស់អ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ៤៤៥០០នាក់ របួសជាច្រើននាក់ និងកាត់បន្ថយតំបន់ជុំវិញទៅជាកម្ទេចថ្ម ចាប់តាំងពីវាបានចាប់ផ្តើមនៅក្នុងខែតុលាឆ្នាំមុន។
បើទោះបីអ៊ីស្រាអែលបានយល់ព្រមលើបទឈប់បាញ់ជាមួយក្រុមប្រដាប់អាវុធលីបង់ ហេបូឡា កាលពីសប្តាហ៍មុន ដែលបានបញ្ឈប់ការប្រយុទ្ធគ្នាភាគច្រើននៅក្នុងជម្លោះនៅក្នុងប្រទេសលីបង់ ស្របគ្នានឹងសង្គ្រាមហ្គាហ្សា ប៉ុន្តែសង្គ្រាមនៅហ្គាហ្សានៅតែអូសបន្លាយមិនទាន់បញ្ចប់និងមានដំណោះស្រាយនៅឡើយ៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៦ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


