Connect with us

ព័ត៌មានអន្ដរជាតិ

បុរស​៥​នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ស្លាប់​ក្នុង​អាងត្រីប្រហុកក្នុងខេត្ត Petchabun ប្រទេសថៃ

បានផុស

នៅ

បុរស​៥​នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ស្លាប់​ក្នុង​អាងផ្អាប់​ត្រី​ប្រហុកនៅ​រោងចក្រ​​មួយ​កន្លែង​ក្នុង​ស្រុក Lom Sak ក្នុងខេត្ត​ភាគ​ខាងជើង​ប្រទេស​ថៃ​ កាលពី​ល្ងាច​ថ្ងៃ​ចន្ទ។ នេះបើយោងតាមការចេញផ្សាយរបស់កាសែត Bangkok Post កាលពីថ្ងៃទី០៩ខែធ្នូនេះ។

(រូបភាព៖ Bangkok Post)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ូលិសនៅស្រុក Lom Sak បានទទួលដំណឹងថា មានមនុស្សស្លាប់នៅរោងចក្រនៅ Tambon Nong Khai នៅម៉ោងប្រហែល៥ល្ងាច។ បុរស​ដែល​ស្លាប់​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​ត្រឹម​តែ​ឈ្មោះ Lam អាយុ ៦៩ ឆ្នាំ Lad អាយុ ៦៨ ឆ្នាំ Jakkrit Senanut អាយុ៥០ឆ្នាំ Hia Wan និង Suparerk Chatchuea អាយុ ៣០ឆ្នាំ។

មុនពេលរកឃើញ ស្ត្រីអាយុ៦៦ឆ្នាំ ដែលជាមិត្តរបស់ម្ចាស់រោងចក្របានប្រាប់ប៉ូលិសតាមរយៈ hotline ថា ម្ចាស់រោងចក្រមិនអាចទាក់ទងកូនប្រសារ និងកម្មកររោងចក្របានទេ។ បន្ទាប់​មក​ប៉ូលិស​ល្បាត​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុហើយ​រក​ឃើញ​សាកសពបុរសទាំងនោះ។

ប៉ូលិស​បាន​ឲ្យដឹង​ថា ម្ចាស់​រោងចក្រ​បាន​បញ្ជា​ឲ្យ​កម្មករ​សម្អាតអាង​មុន​នឹង​​មិន​អាច​ទំនង​ជាមួយ​ពួកគេ។
មូលហេតុពិតប្រាកដដែលបណ្ដាលឲ្យមនុស្សស្លាប់នេះមិនត្រូវបានដឹងនៅឡើយទេ ដោយប៉ូលិសកំពុងស៊ើបអង្កេតមូលហេតុនៃការស្លាប់នេះ៕

(រូបភាព៖ Bangkok Post)
(រូបភាព៖ Bangkok Post)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម