ព័ត៌មានអន្ដរជាតិ
ប៉ូលិសថៃ បញ្ជាក់មូលហេតុ មនុស្ស៥នាក់ស្លាប់ក្នុងអាងប្រហុក
ករណីបុរស៥នាក់ស្លាប់ក្នុងអាងប្រហុកនៅប្រទេសថៃ កំពុងបង្កការភ្ញាក់ផ្អើល ខណៈពេលនេះប៉ូលិសអះអាងថា អ្នកទាំងនោះបាត់បង់ជីវិតដោយសារតែ ឧស្ម័នពុល។

តាមការចុះផ្សាយរបស់ Bangkok Post នៅថ្ងៃពុធទី១១ខែធ្នូឆ្នាំ២០២៤ ប៉ូលិសសន្មត់ថា ជនរងគ្រោះទាំងអស់គឺបានស្រូបឧស្ម័នពុលនិងខ្វះអុកស៊ីសែន ទើបបណ្តាលឲ្យស្លាប់ ហើយប៉ូលិសមិនបានរកឃើញសញ្ញាឬស្លាកស្នាមនៃការវាយដុំច្រំធាក់អ្វីទេ។
ករណីនេះកើតឡើងកាលពីល្ងាចថ្ងៃចន្ទទី៩ខែធ្នូឆ្នាំ២០២៤ នៅឯសិប្បកម្ម Pla-Ra ក្នុងភូមិ Moo 5 ឃុំ Nong Khwai ស្រុក Lom Sak នៃខេត្តភាគខាងជើង Phetchabun។

ម្ចាស់សិប្បកម្មប្រាប់ក្រុមអ្នកស៊ើបអង្កេតថា គាត់បានប្រើឲ្យអ្នកទាំង៥ ទៅសម្អាតអាងចាស់ ដើម្បីត្រៀមដាក់ប្រហុកថ្មី ខណៈចៅហ្វាយស្រុក Lom Sak និយាយថា អាងនោះត្រូវបានទុកចោល៥ទៅ៦ខែហើយ។ អាងនោះធំគ្រាន់បើដែរ ពោលគឺមានទទឹង៣ម៉ែត្រ បណ្តោយ៤ម៉ែត្រ និងជម្រៅ៦ម៉ែត្រ។
ទោះបីជាយ៉ាងណាក៏ដោយ ប៉ូលិសកោសល្យវិច្ច័យ កំពុងប្រមូលសំណាកពីសាកសពយកទៅពិនិត្យ ដើម្បីបញ្ជាក់បន្ថែមចំពោះករណីនេះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ បុរស៥នាក់ត្រូវបានគេប្រទះឃើញស្លាប់ក្នុងអាងត្រីប្រហុកក្នុងខេត្ត Petchabun ប្រទេសថៃ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៩ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ