ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី តែងតាំងថាក់ស៊ីនជាទីប្រឹក្សាផ្ទាល់សម្រាប់កិច្ចប្រជុំកំពូលអាស៊ាន
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានតែងតាំងអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រាដែលកំពុងឡើងឥទ្ធិពលជាថ្មី ជា «ទីប្រឹក្សាផ្ទាល់» សម្រាប់ដំណើរការរៀបចំកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំ២០២៥ ដែលប្រទេសម៉ាឡេស៊ីនឹងធ្វើជាម្ចាស់ផ្ទះ។

យោងបណ្តាញសង្គមហ្វេសប៊ុក Seaia.co នៅថ្ងៃទី១៧ខែធ្នូនេះ ក្នុងអំឡុងសន្និសីទកាសែតរួមជាមួយនាយករដ្ឋមន្ត្រីថៃ លោក ផែថងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) ដែលកំពុងបំពេញទស្សនកិច្ចទៅកាន់ប្រទេសម៉ាឡេស៊ី លោក Anwar បានពន្យល់ថា លោកថាក់ស៊ីននឹងធ្វើការរួមជាមួយនឹងក្រុមមួយដែលមានតំណាងមកពីរដ្ឋសមាជិកអាស៊ាននានា។

លោក Anwar ត្រូវបានស្រង់សម្តីដូចបាននិយាយថា៖«ខ្ញុំបានសម្រេចចិត្តតែងតាំងថាក់ស៊ីនជាទីប្រឹក្សាផ្ទាល់ខ្លួនក្នុងសមត្ថភាពជាប្រធានអាស៊ាន»។
មេដឹកនាំម៉ាឡេស៊ី លោក Anwar Ibrahim ដែលធ្លាប់ដឹកនាំបក្សប្រឆាំងជាង២០ឆ្នាំ មុនឈ្នះឆ្នោតក្លាយជានាយករដ្ឋមន្ត្រីម៉ាឡេស៊ីកាលពីខែវិច្ឆិកាឆ្នាំ២០២២ កំពុងតែប្រឹងប្រែងស្តារសេដ្ឋកិច្ចម៉ាឡេស៊ីដែលធ្លាក់ចូលទៅក្នុងបំណុលចិនដែលរដ្ឋាភិបាលអាណត្តិមុន បានធ្វើគម្រោងជាច្រើនជាមួយចិន។
អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលត្រូវបានបណ្តេញចេញពីអំណាចកាលពីឆ្នាំ២០០៦ ក្នុងរដ្ឋប្រហារយោធាមួយពេលលោកដឹកនាំគណៈប្រតិភូទៅចូលរួមប្រជុំមហាសន្និបាទអង្គការសហប្រជាជាតិ បានងើបឡើងវិញក្នុងឆាកនយោបាយថៃ ក្រោយគណៈបក្សភឿថៃរបស់កូនស្រី និង អ្នកស្និទ្ធរបស់លោក បានឈ្នះសម្រាប់ការដឹកនាំរដ្ឋាភិបាលថៃកាលពីឆ្នាំមុន។
លោក ថាក់ស៊ីន បានរក្សាឥទ្ធិពលនយោបាយដ៏ខ្លាំងក្នុងស្រទាប់ប្រជាជនថៃ បើទោះបីជាលោករស់នៅនិរទេសខ្លួនអស់រយៈពេលជិត២០ឆ្នាំ។ លោក ថាក់ស៊ីន លេចមុខមាត់កាន់តែខ្លាំងក្នុងស្រទាប់នយោបាយថៃនិងវេទិកាធុរកិច្ចនានា ពេលដែលកូនស្រីពៅរបស់លោក បានកាន់អំណាចកាលពីខែសីហាឆ្នាំនេះ បន្ទាប់ពីរដ្ឋសភាបណ្តេញលោក ថាវីស៊ីនចេញពីអំណាចតាមរយៈការបោះឆ្នោតមិនទុកចិត្តមួយដោយសារតែការតែងតាំងរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រីដែលមានប្រវត្តិជាប់ពន្ធនាគារ៕
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


