ព័ត៌មានអន្ដរជាតិ
ទារកជាង ៨ ០០០នាក់នៅហ្គាហ្សា ប្រឈមហានិភ័យ ព្រោះខ្វះខាតទឹកដោះគោ
ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) បាននិយាយកាលពីថ្ងៃចន្ទទី១៦ខែធ្នូឆ្នាំ២០២៤ថា ការផ្គត់ផ្គង់ទឹកដោះគោសម្រាប់ទារករបស់ខ្លួនជិតអស់ហើយនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ដែលធ្វើឲ្យជីវិតរបស់ទារកជាង ៨ ៥០០នាក់ស្ថិតក្នុងហានិភ័យ។

UNRWA បានបង្ហោះសារនៅលើបណ្ដាញសង្គម X ថា នៅសល់តែទឹកដោះគោទារក ៦កេសប៉ុណ្ណោះសម្រាប់ការចែកចាយ ខណៈដែលទារកប្រហែល ៨ ៥០០នាក់នៅហ្គាហ្សា កំពុងពឹងផ្អែកលើមជ្ឈមណ្ឌលសុខភាព UNRWA ដើម្បីទទួលបានទឹកដោះគោ។
UNRWA បានបន្ថែមថា៖ «ដោយមានមនុស្សជាង ២០ម៉ឺននាក់ដែលពឹងផ្អែកលើមជ្ឈមណ្ឌលនេះសម្រាប់ការថែទាំសុខភាពបឋម កង្វះខាតការផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរធ្វើឲ្យមនុស្សជាច្រើន រួមទាំងទារកស្ថិតក្នុងគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ»។
បច្ចុប្បន្ន កុមារប្រហែល ១៩ ០០០នាក់នៅក្នុងតំបន់ហ្គាហ្សា កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយសារតែកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ ក្នុងអំឡុងពេល៤ខែចុងក្រោយនេះ ពោលគឺតួលេខកើនឡើងទ្វេដង បើធៀបនឹងរយៈពេលដូចគ្នាកាលពីដើមឆ្នាំ។
UNRWA បានសង្កត់ធ្ងន់ថា ការផ្តល់ជំនួយមនុស្សធម៌ជាបន្ទាន់ និងបទឈប់បាញ់ មានសារៈសំខាន់ណាស់ ក្នុងការទប់ស្កាត់ការបាត់បង់អាយុជីវិតបន្ថែមទៀត។
គួរបញ្ជាក់ថា ស្ថានការណ៍មនុស្សធម៌ដ៏អាក្រក់នេះ កើតមានចំពេលអរិភាពកំពុងបន្តរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាសនៅតំបន់ហ្គាហ្សា។ ចាប់តាំងពីជម្លោះបានចាប់ផ្តើមនៅថ្ងៃទី៧ខែតុលាឆ្នាំ២០២៣ មនុស្សជាង ៤៥ ០០០នាក់នៅហ្គាហ្សាត្រូវបានសម្លាប់ ហើយការបំផ្លិចបំផ្លាញដ៏សម្បើម បានធ្វើឲ្យវិបត្តិកាន់តែធ្ងន់ធ្ងរឡើង៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៦ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


