ព័ត៌មានអន្ដរជាតិ
មនុស្សមួយក្រុមកំពុងចាំឡានក្រុង តែត្រូវរថយន្តបុករះ ស្លាប់៧នាក់នៅរដ្ឋតិចសាស់
មនុស្សចំនួន៧នាក់បានស្លាប់ និង៤នាក់ទៀតរងរបួស ក្នុងហេតុការណ៍រថយន្ត SUV បើកបុករះហ្វូងមនុស្សដែលកំពុងរង់ចាំឡានក្រុង នៅហាងក្រៅមណ្ឌលជនចំណាកស្រុកនិងអ្នកគ្មានផ្ទះសម្បែងក្នុងទីក្រុង Brownsville នៃរដ្ឋតិចសាស់។

យោងតាមប៉ូលិសក្រុង Brownsville លោក Martin Sandoval បានឲ្យដឹងថា អ្នកបើករថយន្ត Range Rover បុកមនុស្សលើចិញ្ចើមផ្លូវនៅខាងក្រៅមណ្ឌល Ozanam ត្រូវបានចាប់ខ្លួនពីបទបើកបរមិនប្រុងប្រយ័ត្ន ហើយការចោទប្រកាន់បន្ថែមទៀតនឹងត្រូវបានធ្វើឡើង។ លោក Sandoval ប្រាប់អ្នកសារព័ត៌មានថា ការបើកបុកនេះ ហាក់ដូចជាធ្វើឡើងដោយចេតនា។
វីដេអូនៃគ្រោះថ្នាក់ចរាចរណ៍ ដែលគេបង្ហោះក្នុងបណ្តាញសង្គម បានបង្ហាញពីរថយន្តបើកក្នុងល្បឿនលឿន ទៅបុកមនុស្សនៅចិញ្ចើមផ្លូវប៉ើងឡើងលើ បន្ទាប់មក រថយន្តក៏បានក្រឡាប់។

អភិបាលក្រុង Brownsville លោក Trey Mendez បានចេញសេចក្តីថ្លែងការណ៍មួយដែលបញ្ជាក់ថា អ្នកស្លាប់គឺជាជនចំណាកស្រុកនៅមណ្ឌល Ozonam។
ទោះបីជាយ៉ាងណាក៏ដោយ ភ្លាមៗនោះ មនុស្សជាច្រើនបានចាត់ទុកឧបទ្ទវហេតុនេះជា “ឧក្រិដ្ឋកម្មស្អប់ខ្ពើម” ខណៈរបាយការណ៍ដំបូងបង្ហាញថា អ្នកបើកបរគឺជាអ្នកនិយាយភាសាអេស្ប៉ាញ។
គួរបញ្ជាក់ថា Brownsville គឺជាទីក្រុងមួយក្នុងចំណោមទីក្រុងនៅចុងភាគខាងត្បូងរដ្ឋតិចសាស់ និងជាកន្លែងពេញនិយមសម្រាប់ជនចំណាកស្រុក ដែលចូលមកពីប្រទេសម៉ិកស៊ិក៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ខ្មាន់កាំភ្លើង បាញ់ប្រហារនៅផ្សារទំនើបរដ្ឋតិចសាស់ សម្លាប់មនុស្សច្រើននាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២១ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


