ព័ត៌មានអន្ដរជាតិ
អាសន្នរោគនៅមីយ៉ាន់ម៉ា ផ្ទុះរឹតខ្លាំង ធ្វើឲ្យថៃ ភ័យព្រួយ ឈានដល់បិទព្រំដែន
តាមការចុះផ្សាយរបស់ Bangkok Post នៅថ្ងៃអង្គារទី២៤ខែធ្នូឆ្នាំ២០២៤, ប្រទេសថៃ បានចាត់វិធានការការពារកម្រិតខ្ពស់បំផុតនៅខេត្ត Tak ព្រមទាំងប្រកាសបិទព្រំដែនជាប់មីយ៉ាន់ម៉ារយៈពេលមួយខែផងដែរ ស្របពេលករណីផ្ទុះជំងឺអាសន្នរោគក្នុងប្រទេសជិតខាងភាគពាយព្យរបស់ខ្លួនមួយនេះ កំពុងរាលដាលខ្លាំងគួរឲ្យព្រួយបារម្ភជាទីបំផុត។

មីយ៉ាន់ម៉ា រាយការណ៍ថា ជំងឺអាសន្នរោគ កំពុងផ្ទុះនៅតំបន់ Shwe Kokko នៃរដ្ឋ Kayin ដោយឆ្លងដល់ប្រជាជនប្រមាណ៣០០នាក់ និងបណ្តាលឲ្យមនុស្ស ២នាក់ បាត់បង់ជីវិត។
ថៃក៏បានរកឃើញដែរថា មានជនជាតិមីយ៉ាន់ម៉ា៣នាក់ដែលធ្វើការក្នុងស្រុក Mae Sot នៃខេត្តTak បានឆ្លងជំងឺអាសន្នរោគ ប៉ុន្តែត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យក្នុងតំបន់រួចហើយ។
ដោយសារតែស្ថានភាពវិវត្តគួឲ្យព្រួយបារម្ភបែបនេះហើយ ទើបឧបនាយករដ្ឋមន្ត្រី Phumtham Wechayachai ចេញបញ្ជាឲ្យចាត់វិធានការការពារនិងឃ្លាំមើលឲ្យបានដិតដល់ជាទីបំផុត នៅតាមព្រំដែន។ លោកនិយាយថា ក្រុមប្រឹក្សាការពារ បានជួបប្រជុំគ្នារួចហើយ ហើយនឹងធ្វើការជាមួយកងកម្លាំងប្រដាប់អាវុធរួមទាំងក្រសួងសុខាភិបាល ដើម្បីចាត់ការលើរឿងនេះ។

តាមការបញ្ជាក់ពីលោក Wechayachai, ទាហាននឹងជួយពិនិត្យស្ថានការណ៍ រួមទាំងបង្កើនប៉ុស្តិ៍ត្រួតពិនិត្យនិងរៀបចំកន្លែងធ្វើចត្តាឡីស័ក នៅតាមព្រំដែន ក៏ដូចជាបន្តការឃ្លាំមើលរយៈពេលមួយខែដើម្បីធានាថា ជំងឺអាសន្នរោគ មិនឆ្លងចូលមកខាងថៃ។
លើសពីនេះ អាជ្ញាធរមូលដ្ឋានក៏កំពុងផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋយល់ដឹងពីគ្រោះថ្នាក់នៃជំងឺអាសន្នរោគ និងចែកស្រោមដៃ និងម៉ាស ដើម្បីធានារក្សាអនាម័យផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ WHO រកឃើញជំងឺអាសន្នរោគនៅលីបង់ និងបារម្ភអំពីការរីករាលដាលខ្ពស់ណាស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


