ព័ត៌មានអន្ដរជាតិ
ប្រមុខណាតូ ប្រកាសបង្កើនកម្លាំងទ័ពនៅ សមុទ្របាល់ទិក
ក្រោយជំនួបតាមទូរស័ព្ទជាមួយប្រធានាធិបតីហ្វាំងឡង់ Alexander Stubb កាលពីថ្ងៃសុក្រទី២៧ខែធ្នូឆ្នាំ២០២៤, ប្រមុខអង្គការណាតូលោក Mark Rutte ប្រកាសថា សម្ព័ន្ធភាពយោធាមួយនេះ នឹងបង្កើនសកម្មភាពនៅសមុទ្របាល់ទិក នាពេលឆាប់ៗខាងមុខ។

សេចក្តីប្រកាសនេះកើតឡើងក្រោយរកឃើញថា ទីនោះតែងកើតមានការវាយប្រហារបណ្តាលឲ្យខូចខាតនិងបំផ្លាញដល់ខ្សែកាបបាតសមុទ្រ។
ហេតុការណ៍ចុងក្រោយបំផុតគឺទាក់ទងនឹងខ្សែកាប Estlink 2 តភ្ជាប់ពីហ្វាំងឡង់ទៅអេស្តូនី ដែលត្រូវបំផ្លាញកាលពីដើមសប្តាហ៍ ខណៈទីក្រុង ហែលស៊ិនគី បានបើកការស៊ើបអង្កេតលើករណីនេះរួចទៅហើយ។
ខ្សែកាប Estlink 2 ត្រូវបំផ្លាញចំថ្ងៃបុណ្យណូអែល ហើយក្រោយមក ឆ្មាំសមុទ្រហ្វាំងឡង់ បានរឹបអូសកប៉ាល់ដឹកប្រេងរុស្ស៊ីមួយគ្រឿង ដោយចោទប្រកាន់ថា កប៉ាល់នេះបានបោះយុថ្កាទៅចំខ្សែកាប បណ្តាលឲ្យដាច់។

កាលពីខែមុន ខ្សែកាបបាតសមុទ្របាល់ទិកចំនួនពីរ ដែលតភ្ជាប់ហ្វាំងឡង់-អាល្លឺម៉ង់ និងមួយទៀតតភ្ជាប់លីទុយអានី-ស៊ុយអែត ក៏ត្រូវកាត់ផ្តាច់ផងដែរ។
ដោយអាស្រ័យហេតុនេះហើយ ទើបលោក Rutte ចេញមុខថ្កោលទោសការវាយប្រហារហើយប្រកាសថា ណាតូត្រូវតែបង្ហាញពីសាមគ្គីភាពនិងគាំទ្រ ព្រមទាំងពង្រីកវត្តមានយោធារបស់ខ្លួននៅសមុទ្យបាល់ទិកទៀតផង។
តាមពិតទៅ ណាតូ បានពង្រឹងកម្លាំងនៅសមុទ្រនេះរួចទៅហើយ ហើយប្រទេសជាសមាជិក ក៏តែងធ្វើសមយុទ្ធកងទ័ពជើងទឹកក្នុងតំបន់ និងរួមចំណែកដល់បេសកកម្មសង្កេតការណ៍ដែនអាកាសផងដែរ ជាពិសេសបញ្ជូនយន្តហោះចម្បាំង ទៅហោះជិតព្រំដែនរុស្ស៊ី៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ សមាជិក៣ប្រទេសសារភាពថា ណាតូ មិនអាចការពារអឺរ៉ុបពីរុស្ស៊ីបានឡើយ បើគ្មានអាមេរិក
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


