ព័ត៌មានអន្ដរជាតិ
ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង សម្លាប់អ្នកដំណើរ ២៣ នាក់ ខណៈដឹកមនុស្សសរុប ១៨១ នាក់
យោងតាមក្រុមហ៊ុន Korea Airports Corporation និង South Jeolla Fire Headquarters បានឲ្យដឹងថា នៅវេលាម៉ោងប្រហែល ៩:០៧ ព្រឹក ថ្ងៃទី ២៩ នេះ Jeju Air ជើងហោះហើរលេខ 7C2216 ពីទីក្រុងបាងកក ប្រទេសថៃ បានធ្លាក់ ខណៈពេលព្យាយាមចុះចតនៅលើផ្លូវរត់នៃអាកាសយានដ្ឋានអន្តរជាតិ Muan ។ យន្តហោះនោះបានបុកជញ្ជាំងខាងក្រៅផ្លូវរត់ បែកពាក់កណ្តាល និងបណ្តាលឲ្យឆេះភ្លាមៗ។
យន្តហោះដែលជួបកឧបទ្ទវហេតុនេះ គឺជាប្រភេទ B737-800 ដឹកមនុស្សសរុប ១៨១ នាក់ ក្នុងនោះមានអ្នកដំណើរ ១៧៥ នាក់ និងសមាជិកនាវិក ៦ នាក់ ។ មកទល់ពេលនេះ មនុស្សពីរនាក់ត្រូវបានជួយសង្គ្រោះពីផ្នែកខាងក្រោយនៃយន្តហោះ ហើយគេរាយការណ៍ថា មនុស្ស ២៣ នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ។
ទោះបីជាជាយ៉ាងណាក៏ដោយ មន្ត្រីសង្គ្រោះបន្ទាន់មិនបានបញ្ជាក់ភ្លាមៗអំពីជនរងគ្រោះដែលត្រូវបានរាយការណ៍នោះទេ ប៉ុន្តែបាននិយាយថា ចំនួនអ្នកស្លាប់និងរបួសអាចនឹងកើនឡើងនៅពេលពិចារណាលើអ្នកដែលនៅខាងមុខ និងកណ្តាលនៃយន្តហោះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Lee Min-ho រំឭកគ្រោះថ្នាក់វិះស្លាប់ ត្រូវព្យាបាលខ្លួនជិត១ឆ្នាំក្នុងមន្ទីរពេទ្យយ៉ាងលំបាក
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


