ព័ត៌មានអន្ដរជាតិ
អង់គ្លេស រកឃើញវីរុសកូវីដបំប្លែងខ្លួនថ្មីមួយប្រភេទទៀត មានដើមកំណើតនៅហ្វីលីពីន
២ករណីនៃវីរុសកូរ៉ូណាបំប្លែងខ្លួនថ្មីដែលលេចចេញជាលើកដំបូងនៅក្នុងប្រទេសហ្វីលីពីន ត្រូវបានរកឃើញនៅចក្រភពអង់គ្លេស។
បច្ចុប្បន្ន គេមិនទាន់ដឹងទេថាតើករណីទាំងនេះត្រូវបានគេរកឃើញនៅឯណាក្នុងប្រទេសនេះ ឬថាតើវីរុសនេះឆ្លងសាហាវជាងវីរុសបំប្លែងខ្លួនមុនៗផ្សេងទៀតដែរឬក៏អត់។
ករណីមួយក្នុងចំណោមករណីទាំងពីរ ត្រូវបានផ្សារភ្ជាប់ទៅនឹងការធ្វើដំណើរអន្តរជាតិ។ ចំណែកករណីមួយទៀតគឺមិនមែនជាករណីនាំចូលទេ ដែលនេះជាហេតុជំរុញឲ្យមានក្តីព្រួយបារម្ភអំពីការចម្លងក្នុងសហគមន៍។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ សេវាសុខភាពសាធារណៈអង់គ្លេសបាននិយាយថា “វីរុសបំប្លែងខ្លួននេះ រួមបញ្ចូលទាំងកំឡាយគួរឲ្យកត់សម្គាល់មួយចំនួនផងដែររួមមាន E484K និង N501Y ដែលត្រូវបានគេរកឃើញនៅក្នុងវីរុសគួរឲ្យព្រួយបារម្ភផ្សេងទៀត។
សេវាសុខភាពសាធារណៈអង់គ្លេសបានរកឃើញពីរករណីនៃវីរុសនេះ នៅក្នុងប្រទេសអង់គ្លេស។ ករណីមួយត្រូវបានផ្សារភ្ជាប់ជាមួយនឹងការធ្វើដំណើរអន្តរជាតិ ហើយមួយទៀតកំពុងស្ថិតក្រោមការស៊ើបអង្កេត។
អន្តរាគមន៍សុខភាពសាធារណៈសមស្របទាំងអស់ កំពុងត្រូវបានអនុវត្ត។
កាលពីចុងខែមុន ករណីនៃជំងឺកូវីដបំប្លែងខ្លួននេះ ត្រូវបានរកឃើញនៅក្នុងខ្លួនអ្នកធ្វើដំណើរម្នាក់ដែលបានទៅដល់ប្រទេសជប៉ុន ក្រោយពេលចាកចេញពីប្រទេសហ្វីលីពីន។
បុរសដែលមានអាយុ៦០ឆ្នាំរូបនេះ មិនបង្ហាញរោគសញ្ញាទេ នៅពេលគាត់មកដល់អាកាសយានដ្ឋាន Narita ក្បែរទីក្រុងតូក្យូកាលពីថ្ងៃទី២៥ខែកុម្ភៈ។
រហូតមកដល់ពេលនេះ រដ្ឋាភិបាលហ្វីលីពីនមិនទាន់ហ៊ាននិយាយទេថា តើផលប៉ះពាល់នៃវីរុសនេះ មានខ្លាំងប៉ុនណា៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Mirror
ចុចអាន៖ រុស្ស៊ីអះអាងថា វ៉ាក់សាំង Sputnik V មានប្រសិទ្ធភាពប្រឆាំងវីរុសបំប្លែងខ្លួនអង់គ្លេស
ចុចអាន៖ វីរុសបំប្លែងខ្លួនកំពុងរាលដាលនៅកម្ពុជា អាចសម្លាប់មនុស្សសាហាវជាងកូវីដដល់ទៅទ្វេដងឯណោះ

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ២ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៤ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់